អាមេរិកនិងហ្វុីលីពីនចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំក្រោយពេលដែលប្រធានាធិបតីDuterte បានរិះគន់យ៉ាងខ្លាំងដល់ប្រធានាធិបតីអាមេរិក ហើយចាត់ទុកថាយមយុទ្ធលើកនេះគឺជាលើកចុងក្រោយហើយសម្រាប់ទាហានប្រទេសទាំង២។ ក្នុងអាណត្តិដែលលោកកាន់តំណែង៦ឆ្នាំគឺមិនមានការធ្វើសមយុទ្ធជាមួយអាមេរិកទៀតឡើយ។
ការធ្វើសមយុទ្ធចាប់ផ្តើមនៅថ្ងៃទី៤ខែតុលានឹងបញ្ចប់នៅថ្ងៃទី១២ខែតុលា ខាងមុខ ដោយធ្វើឡើងនៅលើកោះLuzon និង Palawan របស់ហ្វុីលីពីន។អគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងម៉ានីលបានឲ្យដឹងថានៅក្នុងសកម្មភាពធ្វើសមយុទ្ធនោះ គឺវាយឡើងគោកបាញ់គ្រាប់ពិតតាមសំណើរបស់ភាគីហ្វុីលីពីន។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត រដ្ឋមន្ត្រីការបរទេសហ្វុីលីពីន លោក Yasay បានបញ្ជាក់ថា ប្រទេសរបស់លោកមិនទាន់ត្រៀមលក្ខណៈពិភាក្សាទ្វេភាគីជាមួយចិននៅឡើយទេ។ ការប្រកាសរបស់ រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនគឺក្នុងពេល ដែលលោកចូលរួមនៅក្នុងសន្និសីទ របស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ អន្តរជាតិ-អាមេរិក។
លោក Amy Searght អគ្គនាយក និងជាទីប្រឹក្សាជាន់ខ្ពស់នៃកម្មវិធីអាស៊ីអាគ្នេយ៍ របស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ អន្តរជាតិបានសួរទៅរដ្ឋមន្ត្រីការបរទេសហ្វុីលីពីនពីជំហានបន្ទាប់របស់ហ្វុីលីពីនក្រោយដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតី Fidel Ramos ទៅកាន់ប្រទេស ចិន។ លោក Yasay បញ្ជាក់ថា «បច្ចុប្បន្នហ្វុីលីពីនមិនទាន់ត្រៀមខ្លួនពិភាក្សាជាមួយ ចិននៅឡើយស្តីពីវិវាទដែនសមុទ្រចិនភាគ ខាងត្បូង។
តាមការបកស្រាយរបស់លោក Yasay បានឲ្យដឹងថា ពេលនេះទីក្រុងម៉ានីល និងទីក្រុងប៉េកាំងនៅមិនទាន់មានការចុះសម្រុង នឹងគ្នានៅឡើយលើគោលដៅនៃកិច្ចពិភាក្សា។លោកបន្តទៀតថា ចំណុចដែលហ្វុីលី ពីនមិនទាន់អាចពិភាក្សាទ្វេភាគីបានដោយ សារតែ ចិនចង់ពិភាក្សាដោយទាត់ចេញសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាល អន្តរជាតិ។ ប៉ុន្តែហ្វុីលីពីននឹងពិភាក្សាជា មួយចិនដោយពឹងផ្អែកទៅលើសេចក្តី សម្រេចរបស់តុលាការតែមួយគត់។
ការប្រកាន់យកច្បាប់អន្តរជាតិមកពិភាក្សារបស់ហ្វុីលីពីនគឺជាចំណុចដែលចិន មិនអាចទទួលយកបានឡើយ។ ក្រុមអ្នក វិភាគបានលើកឡើងថា ហ្វុីលីពីនកំពុងតែស្វែងរកគ្រប់វិធីសាស្ត្រនៅក្នុងកិច្ចពិភាក្សា បញ្ចប់វិវាទជាមួយចិន។
ការណ៍ដែលហ្វុីលីពីនបណ្តេញទាហាន អាមេរិកចេញពីទឹកដីរបស់ខ្លួនក៏ស្ថិតនៅក្នុង គម្រោងធ្វើឲ្យចិនទុកចិត្តក្នុងការពិភាក្សាទ្វេភាគីជាមួយប្រទេសនេះដោយយកសេច ក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលមក ប្រើប្រាស់។
ទាំងនោះហើយបានធ្វើឲ្យគេដាក់សំណួរសួរថា តើសកម្មភាពរបស់ប្រធានាធិបតីហ្វុីលីពីនគឺជាការសម្ដែងឆាកល្ខោនជាមួយអាមេ រិកធ្វើឲ្យចិនទុកចិត្តឬ?
កាលពីសប្តាហ៍មុនប្រធានាធិបតីហ្វុីលីពីនបានបង្កភាពភ្ញាក់ផ្អើលដោយបានធ្វើ ទំនាក់ទំនងការទូតហ្វុីលីពីន-សហរដ្ឋអា មេរិកតាមរយៈសម្តីជេរដ៏គ្រោតគ្រាតដាក់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។ កាល ពីថ្ងៃចន្ទកន្លងទៅលោក ឌុយទែរតេ បានចេញមុខពន្យល់ជាសាធារណៈចង់ ឃើញកម្លាំងកងទ័ពពិសេសអាមេរិកដែលកំពុងហ្វឹកហាត់ទាហានហ្វុីលីពីននៅភាគខាងត្បូងប្រទេសថា ជាទិសដៅនៃការវាយ ប្រហាររបស់ពួកឧទ្ទាមអ៊ិស្លាមជ្រុលនិយមចង់ផ្តាច់ទឹកដីអាប៊ូសាយ៉ាស់។
ហេតុដូច្នេះហើយបានជាក្រុងម៉ានីលត្រូវការឃើញកងកម្លាំងពិសេសអាមេរិកនេះចាកចេញពីទឹកដីហ្វុីលីពីន។ លោក ឌុយទែរតេ បានប្រកាសថាមិនចង់មាន ជម្លោះជាមួយអាមេរិកទេ តែកងទ័ពអាមេរិកត្រូវត្រលប់ទៅស្រុកវិញ ព្រោះពួកវា ពួកភេរវជនអ៊ិស្លាមជ្រុលនិយមអាប៊ូសាយ៉ាស់បានជ្រើសរើសទាហានអាមេរិកជាផ្ទាំងស៊ីបចង់តាមសម្លាប់ឬចាប់ជំរិតដើម្បីទារប្រាក់ជាថ្នូរ។
អាមេរិកហ្វុីលីពីនចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ

តែទន្ទឹមគ្នានេះចិនត្រូវមានកាតព្វកិច្ចជាច្រើន ក្នុងការបង្ហាញតម្លាភាព ក្នុងការគ្រប់គ្រងរូបិយបណ្ណរបស់ខ្លួន ព្រោះពីពេលនេះទៅ ប្រាក់យ័ន នឹងត្រូវតំកល់ទុក រឺប្រើប្រាស់នៅតាមធនាគារធំៗនានា។ ដូច្នេះ ប្រាក់យ័ន នឹងត្រូវគេតាមដានយ៉ាងជាប់ស្អិត។
យ៉ាងណាមិញ អ្នកវិភាគទីផ្សារមួយចំនួនទៀតបន្ថែមថា IMF ចាត់បញ្ចូលប្រាក់យ័នទៅក្នុងរូបិយបណ្ណគោលនេះ គឺវាគ្រាន់តែជានិម្មិតរូប ធ្វើឲ្យគ្រាន់តែល្អមើលប៉ុណ្ណោះ។ ធាតុពិត ប្រាក់យ័នរបស់ចិន នៅមិនទាន់គោរពទៅតាមលក្ខខណ្ឌអន្តរជាតិទេ ដោយសារគេមិនអាចចាយវាយប្រាក់យ័ន ដោយសេរីនៅឡើយ ហើយមួយទៀត នៅក្នុងជំនួញទិញដូរអន្តរជាតិ រឺក៏នៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏គេនៅមិនទាន់ប្រើប្រាស់យ័នរបស់ចិនដែរ។
ដូចគ្នាដែរ លោក Jack Lew រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ប្រាក់យ័នចិន មានចំណុចខ្សោយច្រើនណាស់ តែការផ្តល់កិត្តិយសឲ្យចិននាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងការប្រឹងប្រែងធ្វើកំណែទម្រង់របស់ចិន ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី