ប្រធាន FIFA ចង់ឲ្យមាន៤៨ក្រុមទៅប្រកួត World Cup

ចែករំលែក៖

លោក Gianni Infantino ប្រធានសហ ព័ន្ធបាល់ទាត់ពិភពលោក (FIFA)បានស្នើ ឲ្យមានក្រុមរហូតដល់ទៅ៤៨ក្រុមប្រកួតWorld Cup ក្នុងជុំចុងក្រោយដោយចំនួននេះលើសពីចំនួនក្រុមដែលគាត់ធ្លាប់សន្យាមុនពេលបោះឆ្នោតជ្រើសរើសប្រធានFIFA ទៅទៀត ។

ការសន្យាមួយរបស់លោក Gianni Infantino ពេលក្លាយទៅជាប្រធាន FIFA គឺគាត់នឹងបង្កើនចំនួនក្រុមជម្រើសជាតិរហូតដល់ទៅ៤០ប្រទេសដើម្បីចូលរួមប្រកួត World Cup ខណៈដែលបច្ចុប្បន្នមានតែ ៣២ក្រុមប៉ុណ្ណោះដែលលេងក្នុងវគ្គជម្រុះតាមពូលជុំចុងក្រោយនៃ World Cup ។

ពេលនេះលោក Infantino ដែលមាន សញ្ជាតិអុីតាលីបានស្នើឲ្យមានរហូតដល់ទៅ៤៨ប្រទេសមកលេងជុំចុងក្រោយ ប៉ុន្តែ១៦ប្រទេសត្រូវកាត់ចេញដោយការប្រកួត Play-Off ។ នៅសល់៣២ក្រុមត្រូវ លេងក្នុងវគ្គជម្រុះតាមពូលដដែលហើយ បន្តលេងក្នុងជុំចាញ់ធ្លាក់ទៀត ។

ប្រធាន FIFA វ័យ៤៦ឆ្នាំរូបនេះបាន ថ្លែងថា “ក្រុមប្រឹក្សាសហព័ន្ធបាល់ទាត់ ពិភពលោកនឹងសម្រេចចិត្តនៅខែមករាខាង មុខ។ យើងក៏នឹងពិភាក្សាគ្នានៅក្នុងខែនេះហើយនឹងសម្រេចចិត្តនៅមុនឆ្នាំ២០១៧”៕

FILE - In this Feb. 1, 2016 file photo FIFA Presidential Candidate Gianni Infantino speaks to the media as he unveils his 90 day plan that he will implement if he is elected FIFA President, at Wembley Stadium in London. Infantino is one of the five candidates to succeed Sepp Blatter as FIFA President on Friday, Feb. 26, 2016 when soccer's scandal-scarred world body picks a new president after nine months of crisis.  (AP Photo/Matt Dunham, file)

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print