មន្ទីរសង្គមកិច្ចអន្តរាគមន៍កិច្ចការពារ លើករណីកុមារា ពាក់ព័ន្ធករណីលួច និងប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ភ្នំពេញ÷ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដដោយទទួលការចង្អុលបង្ហាញនិងការណែនាំពីលោក ជា

សុមេធី​ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ លោក​ រឿន​ រិទ្ធីពង្ស​ ប្រធានមន្ទីរសង្គមកិច្ច​ រាជធានីភ្នំពេញ​ បានចាត់មន្ត្រីជំនាញ​ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចុះជួយអន្តរាគមន៍ស្វែងរកដំណោះស្រាយនិងផ្តល់សេវាសមស្រប​ លេីករណីកុមារា​ ​០២រូប​ គឺ​ កុមារា​ ឌី ហ្សា អាយុ ១១ឆ្នាំ និង​ កុមារា​ ប៊ុត ទី អាយុ​ ០៨ឆ្នាំ ដែលប្រជាពលរដ្ឋបានឃាត់ខ្លួន​ ពាក់ព័ន្ធនឹងការលួចទ្រព្យសម្បត្តិ​ និងបានចុះផ្សាយតាមបណ្តាញសង្គមហ្វេសបុក។

ករណីរបស់កុមារាខាងលើនេះ នាពេលកន្លងមក មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ​ ធ្លាប់បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ​ អន្តរាគមន៍​ គ្រប់គ្រងករណី​ និងផ្តល់រក្សាការពារដោយទុកដាក់ក្រោមការមើលថែទាំនៅក្នុងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី។ ក្រោយពីបានស្នាក់នៅក្នុងមណ្ឌលមួយរយៈ​កុមាររូបនោះ​ ត្រូវបានធ្វើសមាហរណកម្មកុមារត្រឡប់ទៅគ្រួសាររបស់ពួកគេវិញ​ តាមនីតិវិធីបច្ចេកទេស​ និងមានការតាមដានពីមន្ត្រីជំនាញ​ រហូតបិទករណី។

ទោះយ៉ាងណាក៏ដោយ​ ក្រោយពីពួកគេទៅរស់នៅជាមួយគ្រួសារវិញ​ កុមារានោះ​បានប្រព្រឹត្តអំពើលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ និងត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន​ រួចប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលសង្កាត់ចោមចៅទី១​ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦​ ។

អនុឡោមតាមស្មារតីនៃច្បាប់ស្តីពីយុត្តិធម៌អនីតិជន​ កុមារាទាំង០២រូបនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនឱ្យមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងករណី​ ប៉ាន់ប្រមាណ​ និងផ្តល់សេវាការពារដល់កុមារ។​ បច្ចុប្បន្ន​ កុមារាទាំង០២រូបនេះ​ ត្រូវបានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ​ សហការជាមួយរដ្ឋបាលរាជធានី​ រដ្ឋបាលខណ្ឌ​ និងអាជ្ញាធរមូលដ្ឋាន​ ផ្តល់សេវារក្សាការពារ​ និងថែទាំបណ្តោះអាសន្ននៅក្នុងមណ្ឌលកុមារកំព្រាភ្នំពេញ។

សូមបញ្ជាក់ថា​ ក្រសួងសង្គមកិច្ច​បដិសេធទាំងស្រុងរាល់មតិសាធារណៈជន​ ដែលបានលើកឡើងថា មន្ត្រីសង្គមកិច្ច​នៃមន្ទីរសង្គមកិច្ច​ បានធ្វើសកម្មភាពមិន
សមរមលើកុមារទាំងពីរនាក់នេះ ព្រោះមន្ត្រីសង្គមកិច្ច​ដែលធ្វើការជាមួយជនរងគ្រោះ​ ជាពិសេស​ កុមាររងគ្រោះ​ សុទ្ធតែជាមន្ត្រីជំនាញដែលមានសមត្ថភាព​ ជំនាញវិជ្ជាជីវៈ​ និងគោរពយ៉ាងភ្ជាប់ខ្ជួននូវក្រមសីលធម៌​ និងគោលការណ៍សុវត្ថិភាពកុមារ​តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ​ និងការពង្រឹងសមត្ថភាពពីនាយកដ្ឋានជំនាញ​ និងវិទ្យាស្ថានជាតិសង្គមកិច្ច៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print