រថយន្ត Range Rover បុកម៉ូតូ បណ្តាលឱ្យអ្នកជិះស្លាប់ រួចបើករត់គេចខ្លួន ខណៈប្រជាពលរដ្ឋឃាត់រថយន្តបាន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ «JJ.CHING» បុកម៉ូតូម៉ាក Suzuki Nex បណ្តាលឱ្យខ្ទាតធ្លាក់ចិញ្ចើមផ្លូវ។ ក្រោយកើតហេតុ រថយន្តបានបន្តបើកចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋតាមឃាត់រថយន្តទុកបាន ខណៈអ្នកបើកបរបានរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក Suzuki Nex ពាក់ស្លាកលេខ កែប 1B-6378 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ «JJ.CHING» បើកបរក្នុងទិសដៅពីលិចទៅកើត ហើយបានរេចង្កូតទៅបុកម៉ូតូពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូខ្ទាតធ្លាក់ចិញ្ចើមផ្លូវ និងស្លាប់ភ្លាមៗតែម្ដង​ ។

ប្រភពព័ត៌មានបានបន្តថា បន្ទាប់ពីបុកម៉ូតូ រថយន្តបានបន្តបើកចេញពីកន្លែងកើតហេតុ ទាំងបែកកង់។ លុះមកដល់កន្លែងមួយ អ្នកបើកបរបានឈប់រថយន្តក្នុងគោលបំណងប្តូរកង់ ដើម្បីបន្តដំណើរទៅមុខទៀត ប៉ុន្តែត្រូវបានប្រជាពលរដ្ឋតាមឃាត់រថយន្តទុកបាន។ ចំណែកអ្នកបើកបរ បានរត់គេចខ្លួន ដោយតាមការរាយការណ៍បានដោះស្លាកលេខរថយន្តយកទៅជាមួយផងដែរ។

...

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ ព្រមទាំងយករថយន្ត និងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីបន្តការស្រាវជ្រាវ និងស្វែងរកអ្នកពាក់ព័ន្ធមកដោះស្រាយតាមនីតិវិធីច្បាប់។​ ដោយឡែក សពជនរងគ្រោះត្រូវបានសមត្ថកិច្ចរៀបចំឯកសារប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print