អភិបាលខេត្តបន្ទាយមានជ័យ ណែនាំប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃខ្ពស់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ដើម្បីជាវិធានការក្នុងការស្តុកទឹកទុកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងដែលអាចប្រឈមនឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ រួមនឹងមន្ទីរធនធានទឹក និងឧតុនិយម ខេត្ត ដើម្បីចុះពិនិត្យ វាយតម្លៃពីស្ថានភាពទឹកនៅតាមមូលដ្ឋានក្រុង-ស្រុក ចំនួន៦ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសអាងស្តុកទឹកធំៗដែលមាននៅក្នុងមូលដ្ឋាន ឃុំ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៦។

ក្នុងនោះលោក អ៊ុំ រាត្រី ក៏បានបញ្ជារដល់មន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត ដើម្បីបិទទឹកនៅក្នុងអាងនីមួយៗ ដែលមាននៅក្នុងស្រុក និងឃុំ ដើម្បីរក្សាទឹកទុកសម្រាប់ប្រើប្រាស់នារដូវប្រាំង ដោយសារតែនៅឆ្នាំ២០២៧ខាងនេះ កម្ពុជា ទទួលរងឥទ្ធិពលរលកកម្តៅខ្លាំង ប្រឈមនឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ 

ជាមួយគ្នានោះ លោក ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃខ្ពស់ខណៈដែលយើងអាចប្រឈមទៅនឹងការខ្វះខាតទឹកនារដូវប្រាំង នាពេលខាងមុខ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានណែនាំទៅដល់អាជ្ញាធរមូលដ្ឋានឃុំ ត្រូវសិក្សាអំពីលទ្ធភាពនៃការស្ដារអាង បឹង ឬប្រឡាយទៅតាមលទ្ធភាពដលអាចធ្វើទៅបាន នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីសំដៅធ្វើយ៉ាងណាមានទឹក សម្រាប់ប្រើប្រាស់គ្រប់គ្រាន់។ 

សូមបញ្ជាក់ថា យោងតាមទិន្ន័យរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ប្រព័ន្ធធារាសាស្រ្តពេញលេញ ដែលមានប្រភពទឹក ប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រព និងប្រឡាយដោះទឹក សុរបមានចំនួន៩៣កន្លែង ទូទាំង ៩ក្រុង-ស្រុក ក្នុងខេត្តបន្ទាយមានជ័យ៕

...

ប្រភព ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print