ខេត្តតាកែវ÷ យោងតាមរបាយការណ៍បឋម បានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្ម មួយកើតឡើងនៅភូមិព្រៃរំដេង ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ នីតា អាយុ៣១ឆ្នាំ ជាខ្មែរឥស្លាម មានស្រុកកំណើត នៅខេត្តកំពង់ចាម បានស្លាប់នៅកន្លែងកើតហេតុ។
យោងតាមរបាយការណ៍ ជនសង្ស័យជាប្តី ឈ្មោះ ណុប ស៊ុនហាក់ អាយុ៣០ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនហើយ មូលហេតុដំបូងត្រូវបានរាយការណ៍ថា ពាក់ព័ន្ធនឹងការប្រច័ណ្ឌ ហើយនិងជន សង្ស័យប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាង សំណុំរឿងតាមនីតិវិធីច្បាប់ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមសាសនា៕
...
ដោយ៖ សុរិយា










