ទីក្រុងមូស្កូ គាំទ្រការស្ដារទំនាក់ទំនងជាមួយអឺរ៉ុប តែត្រៀមលក្ខណៈសម្រាប់សង្រ្គាម

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ បាននិយាយថាប្រទេសរបស់លោកគាំទ្ររាល់ការបោះជំហានឆ្ពោះទៅរកការស្ដារទំនាក់ទំនងឡើងវិញជាមួយបណ្ដាប្រទេសអឺរ៉ុប ហើយថាការផ្ទុះជម្លោះ ឬសង្រ្គាមនឹងបង្កើតជាស្ថានភាពមួយគ្មានអ្នកឈ្នះ។

ដោយធ្វើការអត្ថាធិប្បាយលើកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោកក្នុងសប្ដាហ៍នេះជាមួយមេដឹកនាំន័រវែស និងហ្វាំងឡង់ លោក ពូទីនបានកត់សម្គាល់ថាខណៈមិនចង់មានសង្រ្គាមជាមួយអឺរ៉ុប តែរុស្ស៉ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្រ្គាម។ «យើងគាំទ្ររាល់ការបោះជំហាន…យើងគាំទ្ររាល់សកម្មភាពដែលមានគោលដៅឆ្ពោះទៅរកការស្ដារទំនាក់ទំនងវិញយ៉ាងពេញលេញជាមួយបណ្ដាប្រទេសអឺរ៉ុប»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីនប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះបើកកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំមកពីតំបន់អាហ្វ្រិក។
លោក ពូទីនបន្ថែមថាប្រសិនបើនរណាចង់ធ្វើសង្រ្គាម ទុកឱ្យពួកគេត្រៀមលក្ខណៈធ្វើសង្រ្គាមចុះ តែបច្ចុប្បន្នពួកគេមិនអាចសម្រេចគោលដៅរបស់ពួកគេដែលចង់បំបាក់រុស្ស៉ីនោះទេ។ តាមលោក ពូទីន បើសង្រ្គាមរវាងអឺរ៉ុប និងរុស្ស៉ី ផ្ទុះឡើង វានឹងបង្កើតជាស្ថានភាពមួយគ្មានអ្នកឈ្នះ។
បើតាមលោក ពូទីន ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb និងនាយករដ្ឋមន្ត្រីន័រវែស លោក Jonas Gahr Stoere បានធ្វើរឿងត្រឹមត្រូវដែលបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរូបលោក បើទោះជាមេដឹកនាំអឺរ៉ុបផ្សេងទៀតមួយចំនួនរិះគន់មេដឹកនាំទាំង២ ដែលធ្វើខុសទម្លាប់របស់អឺរ៉ុបទៅជជែកដោយផ្ទាល់ជាមួយលោក ពូទីនក៏ដោយ៕

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print