កម្លាំងជំនាញឆ្មក់បង្ក្រាបហាងបារាំង ២ទីតាំង នៅផ្លូវលេខ១៣៦ ឃាត់ខ្លួននារីជាច្រើននាក់ សង្ស័យពាក់ព័ន្ធសេវាផ្លូវភេទខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន វេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការឆ្មក់បង្ក្រាបហាងបារាំងចំនួន ២ទីតាំង ដែលមានយីហោ «ឡេម៉ឹន» និង «អូអេស ស៉ីស 136» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៦ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួននារីជាច្រើននាក់ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងការសង្ស័យមានការលួចបង្កប់សេវាផ្លូវភេទខុសច្បាប់។

យោងតាមប្រភពព័ត៌មានពីកម្លាំងជំនាញបានឱ្យដឹងថា ហាងបារាំងទាំងពីរទីតាំងខាងលើ ស្ថិតនៅជាប់គ្នា ដោយមានយីហោ «ឡេម៉ឹន» និង «អូអេស ស៉ីស 136»។ កន្លងមក កម្លាំងជំនាញបានសហការជាមួយអង្គការមួយ ដើម្បីចុះស៊ើបអង្កេត និងត្រួតពិនិត្យទីតាំងទាំងនេះជាច្រើនលើករួចមកហើយ។

លុះដល់ថ្ងៃកើតហេតុ កម្លាំងនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះប្រតិបត្តិការត្រួតពិនិត្យ និងឆែកឆេរទីតាំងទាំងពីរ ដោយបានឃាត់ខ្លួននារីៗជាច្រើននាក់ ដែលបម្រើការងារនៅក្នុងហាង ព្រមទាំងដកហូតសម្ភារៈមួយចំនួនធំផងដែរ។

...

ក្រោយបញ្ចប់ប្រតិបត្តិការ នារីដែលត្រូវបានឃាត់ខ្លួនទាំងនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធ មុននឹងចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំពោះអ្នកដែលពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើស សមត្ថកិច្ចនឹងធ្វើការអប់រំ និងអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print