នៅក្នុងសម័យប្រជុំពេញអង្គដ៏សំខាន់របស់ខ្លួន គណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តចិនបានបញ្ជាក់ពីការបណ្តេញមន្ត្រីជាន់ខ្ពស់ចំនួន ៣៣ នាក់ចេញពីបក្ស។
នៅថ្ងៃព្រហស្បតិ៍ គណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តចិនបានបញ្ចប់សម័យប្រជុំពេញអង្គលើកទីប្រាំរយៈពេលបួនថ្ងៃរបស់ខ្លួន។ គណៈប្រតិភូបានអនុម័តសេចក្តីសម្រេចមួយដែលអំពាវនាវឱ្យលើកកម្ពស់អ្វីដែលហៅថា “ការគ្រប់គ្រងបក្សដ៏ទូលំទូលាយ និងតឹងរ៉ឹង”។
មន្ត្រី ៣៣រូបដែលបានបណ្តេញចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia។ នេះបើយោងតាមសេចក្ដីប្រកាសនៃកិច្ចប្រជុំពេញអង្គលើកទី៥ របស់បក្ស ដែលចេញផ្សាយដោយសារព័ត៌មានរដ្ឋស៊ីនហួ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦។
បញ្ជីឈ្មោះនេះ ក៏រួមបញ្ចូលផងដែរនូវអតីតមន្ត្រីយោធា លោក Liu Zhenli, អតីតអ្នកការទូតជាន់ខ្ពស់ លោក Liu Jianchao, អតីតរដ្ឋមន្ត្រីឧស្សាហកម្ម, លោក Jin Zhuanglong និងអតីតប្រធាននិយតករមូលបត្រចិន លោក Yi Huiman។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា គណបក្សបានដកលោក Li Yunze អតីតប្រធាននិយតករហិរញ្ញវត្ថុរបស់ចិន ចេញពីតំណែងបក្សផងដែរ៕

រូបថត: NHK









