នគរបាលស្រុកបាទីជួបមុខ សញ្ញា៥នាក់សង្ស័យហៅឆែកឆេររកឃើញ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ៦ កញ្ចប់

ចែករំលែក៖

ខេត្តតាកែវ÷ ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី ។

នៅថ្ងៃទី២៩​ ខែ​តុលា ឆ្នាំ២០២៦ បានបញ្ជាលោកវរសេនីយ៍ត្រី សែម សុខន ឋានៈ អធិការរងទទួលផ្នែកប្រឆាំងបទល្មេីសគ្រឿងញៀន ដើរល្បាតតាមភូមិសាស្ត្រសំខាន់ៗក្នុងមូលដ្ឋានមកដល់ចំណុច ភូមិកណ្ដាល និងភូមិពូនភ្នំ​ ឃុំលំពង់​ ស្រុកបាទី​ ខេត្ត​តាកែវ​ បាន​ជួបមុខ សញ្ញាចំនួន​ ០៥នាក់​សង្ស័យហៅឆែកឆេររកឃើញ​ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុស ច្បាប់ចំនួន ៦​ កញ្ចប់​ និងទូរស័ព្ទ​ចំនួន​ ០៤​ គ្រឿង​។

១-ឈ្មោះ គុយ​ សុផាត់​ ភេទ ប្រុស អាយុ ៤៣​ ឆ្នាំ មុខរបរមិនពិតប្រាកដ​ មានទីលំនៅភូមិកណ្ដាល​ ឃុំលំពង់ស្រុកបាទី​ ខេត្តតាកែវ​​ ។ (ជួញដូរ​ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់)។​ដកហូតម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន​ ០៥​ កញ្ចប់​ និង​ទូរស័ព្ទ​ចំនួន​ ០១​ គ្រឿង)។
២-ឈ្មោះ អាង​ រដ្ឋា ហៅ​(ត្រា)ភេទ ប្រុស អាយុ ២៩​ ឆ្នាំ មុខរបរមិនពិតប្រាកដ​មានទីលំនៅភូមិពូនភ្នំ ឃុំលំពង់ស្រុកបាទី​ ខេត្តតាកែវ​​ ។ (ជួញដូរ​ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់)។​ដកហូតម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន​ ០១​ កញ្ចប់​ និង​ទូរស័ព្ទ​ចំនួន​ ០២​ គ្រឿង)។
ឈ្មោះ​ អាង​ រដ្ឋា​ ហៅត្រា​ មានដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្ត​តាកែវ​ ចេញដោយលោក​ វៃ​ រចនា​ ចៅក្រម​ស៊ើបសួរសាលាដំបូងខេត្ត​តាកែវ​ លេខ​ ១៦០​ ញ​ ដចន​/២៦​ ចុះថ្ងៃទី​ ១០​ ខែ​ កុម្ភៈ​ ឆ្នាំ២០២៦។
៣-ឈ្មោះ ម៉ន​ ចិត្ត​ ភេទ ប្រុស អាយុ ៣៦​ ឆ្នាំ មុខរបរមិនពិតប្រាកដ​ មានទីលំនៅភូមិ​ពូនភ្នំ ឃុំលំពង់ស្រុកបាទី​ ខេត្តតាកែវ​​ ។ (ប្រើប្រាស់សារធាតុញៀនខុសច្បាប់)។​
៤-ឈ្មោះ​ ​សៀង​ ណុប​ ភេទ ប្រុស អាយុ ៣៣​ ឆ្នាំ មុខរបរមិនពិតប្រាកដ​ មានទីលំនៅភូមិ​បាក់​រនាស់​ ឃុំលំពង់ស្រុកបាទី​ ខេត្តតាកែវ​​ ។ (ជួញដូរ​ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់)ដកហូត​ទូរស័ព្ទ​ចំនួន​ ០១​ គ្រឿង​។
៥-ឈ្មោះ​ មឿន​ ទិញ​ ​ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ​ មានទីលំនៅភូមិ​ព្រេច ឃុំត្រពាំងសាប​ ស្រុកបាទី​ ខេត្តតាកែវ​​ ។

ជនសង្ស័យប្រើប្រាស់សារធាតុញៀនខុសច្បាប់និង ដកហូតវត្ថុតាង សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

ដោយ៖ សុរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print