ខេត្តតាកែវ÷ ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី ។
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាលោកវរសេនីយ៍ត្រី សែម សុខន ឋានៈ អធិការរងទទួលផ្នែកប្រឆាំងបទល្មេីសគ្រឿងញៀន ដើរល្បាតតាមភូមិសាស្ត្រសំខាន់ៗក្នុងមូលដ្ឋានមកដល់ចំណុច ភូមិកណ្ដាល និងភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បានជួបមុខ សញ្ញាចំនួន ០៥នាក់សង្ស័យហៅឆែកឆេររកឃើញ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុស ច្បាប់ចំនួន ៦ កញ្ចប់ និងទូរស័ព្ទចំនួន ០៤ គ្រឿង។
១-ឈ្មោះ គុយ សុផាត់ ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្ដាល ឃុំលំពង់ស្រុកបាទី ខេត្តតាកែវ ។ (ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់)។ដកហូតម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០៥ កញ្ចប់ និងទូរស័ព្ទចំនួន ០១ គ្រឿង)។
២-ឈ្មោះ អាង រដ្ឋា ហៅ(ត្រា)ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិពូនភ្នំ ឃុំលំពង់ស្រុកបាទី ខេត្តតាកែវ ។ (ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់)។ដកហូតម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០១ កញ្ចប់ និងទូរស័ព្ទចំនួន ០២ គ្រឿង)។
ឈ្មោះ អាង រដ្ឋា ហៅត្រា មានដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តតាកែវ ចេញដោយលោក វៃ រចនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ លេខ ១៦០ ញ ដចន/២៦ ចុះថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០២៦។
៣-ឈ្មោះ ម៉ន ចិត្ត ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូនភ្នំ ឃុំលំពង់ស្រុកបាទី ខេត្តតាកែវ ។ (ប្រើប្រាស់សារធាតុញៀនខុសច្បាប់)។
៤-ឈ្មោះ សៀង ណុប ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាក់រនាស់ ឃុំលំពង់ស្រុកបាទី ខេត្តតាកែវ ។ (ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់)ដកហូតទូរស័ព្ទចំនួន ០១ គ្រឿង។
៥-ឈ្មោះ មឿន ទិញ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
ជនសង្ស័យប្រើប្រាស់សារធាតុញៀនខុសច្បាប់និង ដកហូតវត្ថុតាង សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕
ដោយ៖ សុរិយា











