នគរបាលស្រុកគងពិសីស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀន២ករណីផ្សេងគ្នា មនុស្ស២នាក់ តែពាក់អាវដូចគ្នា ដកហូតសម្ភាៈមួយចំនួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោ​កឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លនគ​របាលខេត្ដកំពង់ស្ពឺ​ និងបានការណែនាំពីលោកវរសេ​នីយ៍ឯក​ ហ៊ាង​ ឈាងលី​ ស្នងការរង​ ទទួ​ល​ផែនការងារ​បទល្មើសគ្រឿ​ង​ញៀ​ន​ នៅថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវ​នឹ​ង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០​២​៦​ លោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគងពិសី​ បានដឹកនាំកំលាំងបង្រ្កាបក្រុមជ​ន​សង្ស័យពាក់ព័ន្ធគ្រឿងញៀននៅចំ​ណុចខ្នងទំនប់អូរ​ត្រែង ភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ កឹប រក្សាន់ ហៅសាន់ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិជុំស្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

👉ត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជា​គ្រឿងញៀ​នចំនួន ២៩កញ្ចប់(តូច២៨-មធ្យម​១) ,ទូរស័​ព្ទដៃ១គ្រឿង និងឧបករ​ណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកអធិការស្រុកគងពិសី​ បន្ដ​ដឹកនាំកំលាំង​បង្រ្កាបករ​ណីគ្រឿងញៀ​នមួយករណីទៀតនៅចំណុចកញ្ចុះ ខ្នងទំនប់អូត្រែង ខាងលិចភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគ​ងពិ​សី បានឃាត់ខ្លួនមុនសញ្ញាសង្ស័យ ០១នាក់ ឈ្មោះ អេង តុលា ហៅតុ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិជ​ង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ ។

ត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជា​គ្រឿងញៀ​នចំនួន ៨កញ្ចប់ (តូច៦-មធ្យម២)​ ,​ទូរស័ព្ទ​ដៃ ០១គ្រឿង​

ជាក់ស្ដែងប្រតិបត្ដិការបង្រ្កាបលើមុខសញ្ញាទាំងពីករ​ណី​នេះ​ ដោយសារ​តែមានព័ត៌មានពីមហាជនល្អនិងកំ​លាំងទុកចិត្ដ​ សមត្ថកិច្ចបានបញ្ជូន​មុ​ខសញ្ញាសង្ស័យទាំ​ង២នាក់​ ​មកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំ​ណុំរឿង​ បញ្ជូនទៅការិយាល័យ​ជំនាញបន្ដចាត់ការតា​មនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print