ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលនគរបាលខេត្ដកំពង់ស្ពឺ និងបានការណែនាំពីលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរង ទទួលផែនការងារបទល្មើសគ្រឿងញៀន នៅថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានដឹកនាំកំលាំងបង្រ្កាបក្រុមជនសង្ស័យពាក់ព័ន្ធគ្រឿងញៀននៅចំណុចខ្នងទំនប់អូរត្រែង ភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ កឹប រក្សាន់ ហៅសាន់ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិជុំស្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
👉ត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២៩កញ្ចប់(តូច២៨-មធ្យម១) ,ទូរស័ព្ទដៃ១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោកអធិការស្រុកគងពិសី បន្ដដឹកនាំកំលាំងបង្រ្កាបករណីគ្រឿងញៀនមួយករណីទៀតនៅចំណុចកញ្ចុះ ខ្នងទំនប់អូត្រែង ខាងលិចភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី បានឃាត់ខ្លួនមុនសញ្ញាសង្ស័យ ០១នាក់ ឈ្មោះ អេង តុលា ហៅតុ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៨កញ្ចប់ (តូច៦-មធ្យម២) ,ទូរស័ព្ទដៃ ០១គ្រឿង
ជាក់ស្ដែងប្រតិបត្ដិការបង្រ្កាបលើមុខសញ្ញាទាំងពីករណីនេះ ដោយសារតែមានព័ត៌មានពីមហាជនល្អនិងកំលាំងទុកចិត្ដ សមត្ថកិច្ចបានបញ្ជូនមុខសញ្ញាសង្ស័យទាំង២នាក់ មកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញបន្ដចាត់ការតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ










