រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការគណបក្សខេត្តក្រចេះ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត

ចែករំលែក៖

ខេត្តក្រចេះ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការគណបក្សខេត្តក្រចេះ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត។

 

ពិធីនេះបានប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ មកពីក្រសួងព័ត៌មាន និងគណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ប្រមាណជាង ៤០០នាក់។

 

កិច្ចប្រជុំនេះមានគោលបំណងវាយតម្លៃលើសមិទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល៩ខែ កន្លងមក ក៏ដូចជាពិភាក្សា និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រសម្រាប់បន្តអនុវត្តការងារគណបក្សនៅមូលដ្ឋានខេត្តក្រចេះ។

 

លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងការខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

 

ការចូលរួមយ៉ាងច្រើនកុះករពីសំំណាក់ថ្នាក់ដឹកនាំគណបក្សមូលដ្ឋានខេត្តក្រចេះ គឺបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សក្នុងការរួមចំណែកអភិវឌ្ឍន៍ខេត្តក្រចេះ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

...

រូបថត៖ ឡុង ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print