កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះរដ្ឋបាលពិនិត្យ នៅក្លឹបកម្សាន្តនឹកEX និងក្លឹបកម្សាន្ត ស្តូឌីយូ សង្កាត់ចតុមុខ ឱ្យចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីការពារថែរក្សាសន្តិសុខសណ្តាប់សុវត្ថិភាពសង្គមក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដូនពេញ​ ចុះរដ្ឋបាលពិនិត្យ​ នាយប់ថ្ងៃទី៣០ខែតុលាឆ្នាំ២០២៦ ចុះណែនាំអ្នកគ្រប់គ្រង​ ក្លឹបកម្សាន្តនឹកEX ដែលមានទីតាំងផ្លូវលេខ២៤២​ កែងផ្លូវលេខ៥៥​ និងក្លឹបកម្សាន្ត ស្តូឌីយូ​ ដែលមានទីតាំងផ្លូវលេខ៥៥(ក្រោយក្រុមហ៊ុនសែលកាត)​ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ ក្នុងគោលបំណងឲ្យម្ចាស់ក្លឹបនិងអ្នកគ្រប់ទាំង២ ក្លឹប ត្រូវចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីការពារថែរក្សាសន្តិសុខសណ្តាប់សុវត្ថិភាពសង្គម។

គណៈកម្មការបានធ្វើការណែនាំ​ដល់ម្ចាស់និងអ្នកគ្រប់គ្រងក្លឹបដូចខាងក្រោម៖
១-ធានាគ្មានការបើកអាជីវកម្មជួញដូរផ្លូវភេទ អំពើសញ្ចារកម្ម ប្ញបម្រើផ្លូវភេទក្នុងទីតាំង ។
២-ធានាមិនយកទីតាំងខាងលើធ្វើជាកន្លែង រក្សាទុក, ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់​។
៣-រាយការណ៍គ្រប់ពេលវេលា នូវសមាសភាពជនសង្ស័យដែលមានពាក់ព័ន្ធមុខសញ្ញាបទល្មើសព្រហ្មទណ្ឌ។
៤-សហការ នៅពេលសមត្ថកិច្ចចុះអនុវត្តនិងត្រួតពិនិត្យរដ្ឋបាល ប្ញធ្វើការស្រាវជ្រាវ ។
៥-ទទួលខុសត្រូវមិនអនុញ្ញាតឲ្យភ្ញៀវមានការចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
៦-មិនអនុញ្ញាតឲ្យចូល ចំពោះអនីតិជន។
៧-សហការគ្រប់ពេលវេលានូវសមាសភាពដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសឆ្លងដែន ។
៨-គ្រប់គ្រងមិនឲ្យមានបទល្មើស ភ្នាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
៩-មិនអនុញ្ញាតឲ្យមានការបង្កទំនាស់ និងប្រើប្រាស់អាវុធខុសច្បាប់នៅក្នុងទីតាំងអាជីវកម្មជាដាច់ខាត ។
១០-មុនពេលមានសភាពការណ៍ ក្នុងពេលមានសភាពការណ៍ និងក្រោយពេលមានសភាពការណ៍ ម្ចាស់ទីតាំងត្រូវរាយការណ៍ជាបន្ទាន់ ភ្លាមៗមកកាន់សមត្ថកិច្ច ដើម្បីដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា ។
១១-តម្រូវឲ្យតម្លើងកាំមេរ៉ាសុវត្ថិភាព​ គ្រប់ជ្រុង​ទាំងក្នុង​ និងក្រៅ​ នៃទីតាំង​ ។

...

ក្រោយធ្វើការណែនាំ​ អ្នកគ្រប់គ្រងក្លឹបកម្សាន្តទាំង២​ យល់ព្រមអនុវត្តតាម​ និងសហការណ៍រាយការណ៍ជូនសមត្ថកិច្ចភ្លាមៗពេលមានសភាពការណ៍កើតឡើង៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print