កម្លាំងកងរាជអាវុធហត្ថខេត្តកំពតឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពត៖ថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៦ ដោយអនុវត្តតាមបទបញ្ជាលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត វេលាម៉ោង១២:១៥នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអង្គភាពនគរបាលយុត្តិធម៌ ដឹកនាំដោយលោក វរសេនីយ៍ត្រី តាន់ ចាន់ធារ៉ា អនុប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

កម្លាំងសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ឈ្មោះ យ៉ន កុសល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្ដកំពត ។
+វត្ថុតាងចាប់យករួមមាន៖
– គ្រឿងញៀនចំនួន០៣កញ្ចប់ទម្ងន់៦,៦៣ក្រាមថ្លឹងទាំងសំបក់ថង់។
– ម៉ូតូចំនួន០១គ្រឿង។
– ទូរស័ព្ទចំនួន០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបាននាយការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត កសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print