បុរសម្នាក់បើកឡំប្រឺតាបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកដែកពីក្រោយ បណ្តាលឱ្យដែកជុងចំក្បាលស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកបើកបរឡំប្រឺតាបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បន្ទាប់ពីបើកឡំប្រឺតាទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកដែកពីក្រោយ បណ្តាលឱ្យដែកជុងចំក្បាល​ កាលពីវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ដឹកដែកពេញ បានធ្វើដំណើរចេញពីផ្លូវបេតុងឡើងមកផ្លូវជាតិលេខ១ ក្នុងទិសដៅពីត្បូងទៅជើង រួចបត់ឆ្វេងក្នុងគោលបំណងឆ្ពោះទៅរាជធានីភ្នំពេញ។

ខណៈនោះ ស្រាប់តែមានឡំប្រឺតាពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1LC-2803 បើកបរដោយបុរសរងគ្រោះ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យដែកដែលដឹកនៅលើរ៉ឺម៉កជុងចំក្បាលបុរសរងគ្រោះ បណ្តាលឱ្យស្លាប់នៅក្នុងឡំប្រឺតាតែម្តង។ ចំណែកអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

...

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះទៅពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ ព្រមទាំងយកឡំប្រឺតានិងម៉ូតូសណ្តោងរ៉ឺម៉កដឹកដែកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី។​ ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី​ ៕​ ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print