ខេត្តកំពង់ស្ពឺ ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៨និង១៣នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ចុះសហការជាមួយកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងចេក បង្រ្កាបមុខសញ្ញាជនដៃ
ដល់ក្នុងករណីគំរាមកាប់សម្លាប់មួយករណី។
មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងថា បុរសឈ្មោះ ព្រុំ ភារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ
គោកសណ្តែក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺកើតមានកំហឹងព្រោះឈ្លោះប្រកែកគ្នា និងបានទាញពូថៅដងឈើមួយយកមកគំរាមកាប់សម្លាប់លើភាគីជម្លោះ។ នគរបាលបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ ។
លោកវរសេនីយ៍ទោ សាវ សុភក្តិ អធិការនគរបាលស្រុក បញ្ជាក់ថា មូលហេតុដែលបណ្ដាលកើតជាជម្លោះ មកពីឈ្មោះ ព្រំ សារី ជាបងប្អូនបានយកទូរស័ព្ទរបស់ខ្មោចឪពុកដែលទើបតែនិងស្លាប់ទៅដកលុយចេញពីក្នុងគណនីធនាគារដោយមិនបានប្រាប់ជនសង្ស័យឲ្យដឹង។
សមត្ថកិច្ចដកហូតវត្ថុតាងបានពូថៅដងឈើចំនួន ១
ករណីខាងលើជំនាញបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដដើម្បីបន្ដនីតិវិធី៕
ដោយ៖ សុរិយា










