គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មកររោងចក្រ ជួបគ្រោះថ្នាក់ជាមួយរថយន្ដដឹកថ្មរបួស៥នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ វេលាម៉ោង ១៨:៥៤នាទី ថៃ្ងទី៣១ ខែ តុលា ឆ្នាំ២០២៦ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករ-កម្មការិនី រោងចក្រ បានជួបគ្រោះថ្នាក់ជាមួយរថយន្ដដឹកថ្មមួយគ្រឿង ក្នុងទិសដៅបញ្រ្ចាសគ្នាលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ២៩- ៣០ ស្ថិតនៅភូមិបេង ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

 

តាមសេចក្ដីរាយការណ៍ ពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានគ្រោះថ្នាក់ខាងលើកំលាំងនគរបាលបានចេញទៅកាន់គោលដៅកើតហេតុនិងបានជួយសម្រួលដល់ការធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវលេខ៤១ និងជួយសង្គ្រោះអ្នករងរបួសដោយបញ្ជូនទៅកាន់គ្លីនិកឯកជនម្ដុំផ្សាស្លាបលែង។

 

ព័ត៌មានពីកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករប៉ះជាមួយរថយន្តដឹកថ្មបណ្ដាលឲ្យរថយន្តដឹកកម្មកររេចង្កូតទៅប៉ះម៉ូតូ១គ្រឿងបណ្ដាល ឲ្យមានអ្នករងរបួសធ្ងន់-ស្រាល ចំនួន ៥នាក់ ។

 

បច្ចុប្បន្នកំលាំងនគរបាលកំពុងតែពិនិត្យនិងសម្របសម្រួលយកមធ្យោបាយបង្កគ្រោះថ្នាក់មកអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print