ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហិង្សាមានស្ថានទម្ងន់ទោស(ប្រើដាវកែច្នៃកាប់ជនរងគ្រោះបណ្តាលឲ្យរបួស ) ។
សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យ ខាងលើក្រោយពីពីរូបគេបានប្រើហិង្សាមានស្ថានទម្ងន់ទោស(ប្រើដាវកែច្នៃកាប់ជនរងគ្រោះបណ្តាលឲ្យរបួស ) កាលពីថ្ងៃទី៣១ -១០-២០២៦ ម៉ោងប្រហែល ២០និង០០នាទី នៅចំណុចផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ លុះដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦វេម៉ោង១០ និង៣០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ បានតែម្តង។
ប្រភពពីសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាជនសង្ស័យ ដែលឃាត់ខ្លួនបានមានឈ្មោះ ស ចាន់មករា ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ញាតិខ្មែរ មុខរបរមិនពិតប្រាកក ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(មានសារធាតុញៀន) ហើយជននេះបានប្រើដាវកែច្នៃកាប់បណ្តាលឲ្យរបួស ឈ្មោះ ប៉ុល ឡេន ភេទប្រុស អាយុ៤៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមេជាងសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ របួសចំសៀតថ្កាខាងធ្វេងរយដាច់សាច់ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕
ដោយ៖ សីហា សែនសុខ










