លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ បានសហការគ្នាយ៉ាងហ្មត់ច្មត់ ក្នុងការរៀបចំដំណើរការចាប់ប៉ុស្តិ៍

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានធុរៈគ្រួសារ ខ្ញុំមិនអាចមានវត្តមានដោយផ្ទាល់ក្នុងដំណើរការចាប់ប៉ុស្តិ៍របស់បេក្ខជនជាប់បម្រុងកម្រិតអនុវិទ្យាល័យ នៅថ្ងៃទី២ វិច្ឆិកានេះ និងកម្រិតវិទ្យាល័យ នៅស្អែកថ្ងៃទី៣ ខែវិច្ឆិកា បានឡើយ។ ទោះយ៉ាងណា ខ្ញុំនៅតែបន្តយកចិត្តទុកដាក់ពិនិត្យ និងតាមដានដំណើរការនេះយ៉ាងម៉ឺងម៉ាត់ និងជាប្រចាំ។ នេះជាប្រសាសន៍ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

 

លោកឧបនាយករដ្ឋមន្ត្រី លើកឡើងថា ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ បានសហការគ្នាយ៉ាងហ្មត់ច្មត់ ក្នុងការរៀបចំដំណើរការចាប់ប៉ុស្តិ៍នៅតាមសាលាគោលដៅ ក៏ដូចជាដំណាក់កាលផ្សេងទៀតនៃការប្រឡងប្រជែង ដែលយើងខ្ញុំប្តេជ្ញាធានាឱ្យដំណើរការនេះប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ និងសុក្រឹត្យភាព ព្រមទាំងផ្តល់ឱកាសស្មើៗគ្នាដល់បេក្ខជនគ្រប់រូប ស្របតាមបំណងប្រាថ្នារបស់ពួកគាត់។

 

លោកឧបនាយករដ្ឋមន្ត្រី សួមជូនពរប្អូនៗ ទទួលជោគជ័យ និងសូមបន្តតាមដានការណែនាំ និងសេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំ ដើម្បីត្រៀមខ្លួនឱ្យបានល្អ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print