មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ

ចែករំលែក៖

សារព័តមាន Reuters បានផ្សាយថា ក្នុងពេលជួបព្រះចៅស៊ូលតង់ Haitham bin Tariq al-Said នៃប្រទេសអូម៉ង់ នាថ្ងៃចន្ទ ទី២ ខែវិច្ឆិកា លោកប្រធានាធិបតី លោក ស៉ី ជីនពីង បាននិយាយថា តំបន់មជ្ឈិមបូព៌ា និងឈូងសមុទ្រ មិនគួរក្លាយជាសមរភូមិសម្រាប់ការប្រកួតប្រជែងនៃមហាអំណាច ហើយចិនមានឆន្ទៈសហការជាមួយបណ្តាប្រទេសអារ៉ាប់ ដើម្បីសម្រេចសន្តិភាព។

លោក ស៉ី គូសបញ្ជាក់ថា «ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ។ តំបន់មជ្ឈិមបូព៌ា និងឈូងសមុទ្រ មិនគួរក្លាយជាសង្វៀនសម្រាប់គូប្រជែងមហាអំណាច និងជម្លោះភូមិសាស្ត្រនយោបាយទេ។ សន្តិភាព និងស្ថិរភាពក្នុងតំបន់ទាមទារការចិញ្ចឹមបីបាច់ និងការពារដោយភាគីទាំងអស់»។
លោកបន្ថែមថា ចិនមានឆន្ទៈពង្រឹងការទំនាក់ទំនង និងការសម្របសម្រួលជាមួយបណ្តាប្រទេសអារ៉ាប់ រួមទាំងរដ្ឋសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ដើម្បីរួមគ្នាធ្វើការឆ្ពោះទៅរកការស្តារសន្តិភាព និងសម្រេចបាននូវស្ថិរភាព និងសន្តិសុខប្រកបដោយនិរន្តរភាព។ ដោយឡែក ព្រះចៅស៊ូលតង់ Haitham បានប្រាប់លោក ស៉ី ថារដ្ឋាភិបាលអូម៉ង់មានការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះគោលជំហររបស់ចិនជុំវិញបញ្ហាសំខាន់ៗ ដែលពាក់ព័ន្ធនឹងតំបន់នេះ។
គួរបញ្ជាក់ថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូម៉ង់ ដោយទំនាក់ទំនងផ្នែកទេសចរណ៍ និងធុរកិច្ចត្រូវបានជំរុញឱ្យកាន់តែខ្លាំងឡើង តាមរយៈជើងហោះហើរត្រង់រវាងទីក្រុងប៉េកាំង និងទីក្រុងម៉ូស្កាត (Muscat) ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន។ អូម៉ង់ដែលអ្នកនាំចេញប្រេងឆៅ និងផលិតផលថាមពលទៅកាន់ចិន ក៏កំពុងស្វែងរកការពង្រឹងបន្ថែមទៀត នូវខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលកកើតឡើងវិញ និងពាណិជ្ជកម្មឌីជីថល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print