សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ទិសដៅអភិវឌ្ឍវិស័យអប់រំ និងមិនឱ្យមានការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា

ចែករំលែក៖

ខេត្តកំពង់ធំ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាលបន្តដាក់ចេញគោលនយោបាយអភិវឌ្ឍវិស័យអប់រំ និងការរក្សាវិន័យរបស់សិស្សានុសិស្សក្នុងថ្នាក់រៀន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ចំនួន ៥ខ្នង សរុប ៥៥បន្ទប់ នៅវិទ្យាល័យទ្រៀល ខេត្តកំពង់ធំ។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដើម្បីអភិវឌ្ឍវិស័យអប់រំ ក្នុងអាណត្តិកន្លងមក សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកសាងសាលារៀនរាប់ពាន់ខ្នង ប៉ុន្តែដោយសារល្បឿនកំណើនសាលារៀននៅយឺតជាងកំណើនប្រជាសាស្ត្រនិងការពង្រីកភូមិសាស្ត្រ ទើបគោលដៅរបស់រាជរដ្ឋាភិបាលគឺត្រូវបន្តបន្ថែមសាលារៀន និងគ្រូបង្រៀនជាក់ស្តែងនៅលើដីផ្ទាល់ មិនមែនគ្រាន់តែលើក្រដាសនោះឡើយ។

ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា វិន័យក្នុងថ្នាក់រៀននិងការផ្តោតអារម្មណ៍របស់សិស្សគឺជាកត្តាសំខាន់បំផុត ខណៈការប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងសិក្សាបានបង្កផលប៉ះពាល់ច្រើនដល់ការរៀនសូត្រ និងទំនាក់ទំនងផ្ទាល់រវាងសិស្សនិងសិស្ស។ ជាមួយគ្នានេះ សម្តេចធិបតី សង្ឃឹមយ៉ាងមុតមាំថា នៅឆ្នាំសិក្សា ២០២៦-២០២៧ ខាងមុខនេះ ថ្នាក់រៀននៅទូទាំងប្រទេសនឹងលែងមានការប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងសិក្សាទៀតហើយ ព្រមទាំងបានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយរាជធានី-ខេត្ត ដើម្បីអនុវត្តការងារនេះឱ្យបានច្បាស់លាស់និងមានប្រសិទ្ធភាពខ្ពស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print