អាជ្ញាធររាជធានីភ្នំពេញត្រៀមរួចរាល់ ខណៈភ្នំពេញជាទីតាំងម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី៩២ ប្រទេសជុំវិញពិភពលោកចូលរួម

ចែករំលែក៖

ភ្នំពេញ៖ …អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានា អនាម័យបរិស្ថាន និងកិច្ចការងារមួយចំនួនផ្សេងទៀត ខណៈកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមា ជិកអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី ចំនួន៩២ ប្រទេសជុំវិញពិភពលោក។
ដើម្បីឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ ទទួលបានជោគជ័យ ដោយរលូន ទៅតាមការគ្រោងទុក នៅរសៀលថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំគណៈកម្មការថ្នាក់រាជធានី ក្នុងការត្រៀមលក្ខណៈទទួលភារកិច្ច ទីក្រុងភ្នំពេញ ជាកន្លែងទីតាំងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូល រួមជាអធិបតីពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៤ផ្សេងទៀត។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦នេះ នឹងមានថ្នាក់ដឹកនាំកំពូលពីទៀតក៏នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដែរ។
លោកអភិបាល ក៏បានណែនាំដល់កងម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិ សុខ និងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះទទួលបានជោគជ័យ ដោយរលូន តាមការគ្រោងទុក។ បន្ថែមពីនេះ ការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានា អនាម័យបរិស្ថាននិងកិច្ចការងារមួយចំនួនផ្សេងទៀត ត្រូវរៀបចំឡើងឱ្យបានស្អាតព្រមៗគ្នា។
លោក ឃួង ស្រេង បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំកំពូលនេះ រាល់ការបង្ហោះដ្រូនឯកជនត្រូវបានហាមដាច់ខាត កប៉ាល់ និងសាឡង់ដឹកខ្សាច់ក៏ត្រូវហាមធ្វើចរាចរតាមដងទន្លេ ឯចំណែកទូក និងកាណូតទេសចរណ៍ក៏ត្រូវផ្អាកអាជីវកម្មជាបណ្តោះអាសន្ត តែសម្រាប់ផ្លូវថ្មើជើងចតុមុខ នឹងត្រូវបើកដំណើរការជាធម្មតា។ ចំពោះការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចេញសេចក្តីណែនាំស្តីពីការ ចូលរួមថែរក្សាសោភណ្ឌភាព អនាម័យបរិស្ថាន និងរបៀប រៀបរយសាធារណៈ ព្រមទាំងសេចក្តីជូនដំណឹងអំពីការបញ្ចៀសចរាចរណ៍ក្នុងអំឡុងព្រឹត្តការណ៍នេះផងដែរ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ ក៏នឹងមានការរៀបចំព្រឹត្តិការណ៍អមចំនួន០២ផងដែរ នោះគឺ ភូមិហ្វ្រង់កូហ្វូនី និងហ្វ្រង់ភូតិចដោយព្រឹត្តការណ៍អមហ្វ្រង់កូតិច នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ពីអគារA ដល់ F ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ (ពិធីបើកនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង)។ រីឯព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី នឹងប្រព្រឹត្តទៅនៅសួនច្បារមុខវត្តបទុមវតីចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ (ពិធីបើកនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងមានការចូលរួមដោយលោកជំទាវអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីOIF ផងដែរ)៕ ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print