នគរបាលខណ្ឌទួលគោកឃាត់ខ្លួនយុវជនម្នាក់សង្ស័យលួចទូរស័ព្ទនៅក្នុងការិយាល័យមេធាវី

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៧:០០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួច(លួចយកយកទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកAsus ROG Phone 5s ពណ៌ស ) ស្រាវជ្រាវឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវរថភ្លើង ក្រុម១០៤ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ដែលប្រព្រឹត្តបទល្មើសនៅចំណុចក្នុងតូបលក់កាហ្វេ មុខការិយាល័យមេធាវី ផ្ទះលេខ៦៥ ផ្លូវលេខ៦០៦ ក្រុមទី៣៧ ភូមិ២២ សង្កាត់បឹងកក់ទី២ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០:០០នាទីព្រឹក ។

ជនសង្ស័យឈ្មោះ ប៊ុន ឡេង ហៅ ឡេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ។

ជនរងគ្រោះឈ្មោះ ចន ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ ស្នាក់នៅក្នុងការិយាល័យមេធាវី ផ្ទះលេខ៦៥ ផ្លូវលេខ៦០៦ ក្រុមទី៣៧ ភូមិ២២ សង្កាត់បឹងកក់ទី២ រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់ -ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកAsus ROG Phone 5s ពណ៌ស (ជារបស់ជនរងគ្រោះដែលត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចយកទៅបាត់នៅពេលកើតហេតុ)។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print