ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកដេីមឈេីបណ្តាលឲ្យរងរបួស

ចែករំលែក៖

ភ្នំពេញ ៖បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នសង្ស័យស្រវឹងក៏ជ្រុលទៅបុកដេីមឈេីបណ្តាលឲ្យរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១១និង១៨នាទី ថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបួល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ឆែម វណ្ណះ ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសបែកមាត់និងចិញ្ចេីមខាងឆ្វេងមានអាសយដ្ឋាននៅ ភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតលេខ៣ ក្នុងល្បឿនលឿន ដោយសង្ស័យស្រវឹង លុះមកដល់ចំណុចកេីតហេតុក៏រេចង្កូតជ្រុលទៅបុកដេីមឈេីមួយដេីមនៅចញ្ចេីមផ្លូវបណ្តាលឲ្យរងរបួស។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print