សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឯកសារ និងបណ្ណសារជាតិ គឺជាឫសគល់នៃអត្តសញ្ញាណជាតិប្រៀបបាននឹងដើមឈើមានឫសកែវ ទើបឈរបានរឹងមាំយូរអង្វែង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការថែរក្សាមរតកឯកសារ និងបណ្ណសារជាតិ គឺជាឫសគល់ ឬសកែវនៃអត្តសញ្ញាណ និងចំណេះដឹងជាតិ ដែលមិនអាចខ្វះបាន ដោយប្រៀបបាននឹងដើមឈើដែលមានឫសទើបអាចឈរបានមាំ និងតម្រូវឱ្យមានការអភិរក្សទាំងទម្រង់រូបវន្ត និងការធ្វើឌីជីថលសម្រាប់យុវជនជំនាន់ក្រោយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការរៀបចំពិព័រណ៍បណ្ណសារដ្ឋានជាតិនេះ គឺជាសក្ខីភាពបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាកេរមរតកឯកសារ បណ្ណសារ និងបណ្ណសារដ្ឋាន ដែលជាទ្រព្យ និងជាខណ្ឌខ្សែច្រវាក់នៃការចងចាំរបស់ជាតិមិនអាចឱ្យបាត់បង់ ឬខូចខាត។

 

ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពន្យល់ដោយលើកយកសុភាសិតមួយថា ដើមឈើមានឫស ទើបឈរបានរឹងមាំយូរអង្វែង ដូច្នេះឯកសារ និងបណ្ណសារទាំងនេះហើយ គឺជាឫសគល់ ឬសកែវនៃអត្តសញ្ញាណ និងចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្សទាំងឯកសាររូបវន្ត និងការធ្វើឌីជីថល ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវតទៅមុខទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print