អ៉ីស្រាអែ៖ មេដឹកនាំបក្សប្រឆាំងធំៗរបស់អ៊ីស្រាអែល បានព្រមព្រៀងគ្នាគាំទ្រអតីតមេបញ្ជាការយោធា លោក Gadi Eisenkot ឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយសន្យាថានឹងដាក់ជំនួសរដ្ឋាភិបាលរបស់លោក Benjamin Netanyahu ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
មេដឹកនាំសម្ព័ន្ធបក្សប្រឆាំងដឹកនាំដោយក្រុមជ្វីហ្វ បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ក្នុងទីក្រុង Herzliya ភាគខាងជើងទីក្រុង Tel Aviv ជាកិច្ចប្រជុំរួមលើកដំបូងរបស់ពួកគេ ចាប់តាំងពីការបោះឆ្នោតកាលពីថ្ងៃទី ២៧ ខែតុលា ដោយលទ្ធផលគ្មានក្រុមណាមួយទទួលបានសំឡេងភាគច្រើននៅក្នុងសភា ដែលលមានអាសនៈសរុប ១២០ នៅឡើយ។
កិច្ចព្រមព្រៀងនេះបានធ្វើឡើងមួយថ្ងៃ មុនពេលប្រធានាធិបតីលោក Isaac Herzog ចាប់ផ្តើមពិគ្រោះយោបល់ជាមួយគណបក្សនានាស្តីពីថាតើនរណានឹងត្រូវបង្កើតរដ្ឋាភិបាលបន្ទាប់។ ទោះជាយ៉ាងណា ក្រុមនេះនៅតែមានការខ្វែងគំនិតគ្នាជុំវិញថាតើគួរចាប់ដៃគូជាមួយគណបក្សដែលដឹកនាំដោយក្រុមអារ៉ាប់ ដែរឬយ៉ាងណា ខណៈការគាំទ្ររបស់គណបក្សទាំងនោះអាចជាកត្តាសម្រេចជោគវាសនានៃការបង្កើតរដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍បាននិយាយថា «មេដឹកនាំគណបក្សនានាបានសម្របសម្រួលគ្នា ហើយនឹងចាត់វិធានការភ្លាមៗ» ដើម្បីដាក់ជំនួសក្រុមចម្រុះរបស់លោក Netanyahu ដោយរដ្ឋាភិបាលសម្រាប់គ្រាអាសន្នជាតិ។ យោងតាមកាសែត The Jerusalem Post បានឲ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីលោក Eisenkot និងអតីតនាយករដ្ឋមន្ត្រីលោក Naftali Bennett ៕
ដោយ៖តារា










