គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងនិងរថយន្តសាំយ៉ុង ក្នុងស្រុកកំពង់ត្រឡាច ស្លាប់មនុស្សប្រុស០៣ នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ក្រុង នឹងរថយន្តសាំយ៉ុង បណ្ដាលឲ្យរងរបួសមនុស្ស ចំនួន៨នាក់,ប្រុស០៣នាក់ ,ធ្ងន់០១នាក់ប្រុស (អ្នក បើកបររថយន្តក្រុង) និងស្លាប់មនុស្សប្រុស០៣ នាក់ នេះបើយោងតាមរបាយការណ៍ពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច។

ប្រភពពីសមត្ថកិច្ចដដែល នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង ១៤និង ៥០ នាទី នៅត្រង់ចំណុចមុខក្លោងទ្វារវត្តថ្មីដំរីស លើផ្លូវជាតិលេខ៥ចន្លោះបង្គោលគីទ្បូម៉ែត្រលេខ ៦៣-៦៤ ស្ថិតនៅភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កើតមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងក្រុមហ៊ុនភ្នំពេញ ពេញចិត្ត ដឹកអ្នកដំណើរ ០១គ្រឿង ម៉ាក GRANBIRD ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 3D-6901 អ្នកបើកបរឈ្មោះ ដួង មុនី ភេទប្រុស កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៦២ ជនជាតិខ្មែរ រស់នៅផ្ទះលេខ០៨ ផ្លូវ២១៤ ភូមិសែនសុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ លើគន្លងផ្លូវខាងលិច ពីទិស ខាងជើង ឆ្ពោះទៅទិសខាងត្បូង ក្នុងល្បឿនលឿន។

តាមប្រភពពីកន្លែងកើតហេតុ ក៏ដូចជាវីដេអូរកាំមេរ៉ាសុវត្ថិភាព បានឱ្យដឹងនិងឃើញថា រថយន្តក្រុងបានរេចង្កូតមកបុកនិងរថយន្តសាំយ៉ុង។ មូលហេតុបណ្ដាល មកពីរថយន្តក្រុង បានគេចពីគោយន្ត ដែលបានបើកបរឆ្លងផ្លូវ ហើយរថយន្តក្រុងក៏បានបើកបរក្នុងល្បឿនលឿនផងដែរ។

ពេលបើកបរដល់ចំណុចកើតហេតុខាងលើ រថយន្តក្រុងក៏បានរេចង្កូតទៅបុក រថយន្ត០១គ្រឿង ម៉ាក SSAN YONG ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2O- 1934 អ្នកបើកបរឈ្មោះសៀក ង៉ា ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្កូលតូច ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់)និងអ្នករួមដំណើរពីរនាក់:១/ឈ្មោះ ហើម ភេទប្រុស អាយុ ២៣ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ (ស្លាប់) និង២/ឈ្មោះ យ៉េន មហាម៉ាត់តាអ៊ី ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិស្រគំ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់) ។

ជាមួយគ្នានោះក៏មានរងរបួសមនុស្សចំនួន០៨នាក់ (ប្រុស០៣នាក់,ធ្ងន់១នាក់) និងខូចខាតរថយន្ត ០២ គ្រឿង (ធ្ងន់) ។

ដោយឡែកសម្រាប់រថយន្តទាំងពីរគ្រឿងខាងលើត្រូវបានសមត្ថកិច្ចបាននាំយករក្សាទុកនៅកន្លែងសមត្ថកិច្ច ដើម្បីបន្តតាមនាទីច្បាប់។

ជនរងគ្រោះដែលរបួសធន់ស្រាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកជនរងគ្រោះដែលបានបាត់បង់ ជីវិត ត្រូវបានគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print