ភ្នំពេញ៖ នគរបាលប៉ុស្តិ៍អូឡាំពិកឃាត់ខ្លួនក្មេងស្ទាវ២នាក់ ខណៈដែលពួកគេកំពុងអង្គុយស្ពាយកាបូបនៅក្នុងវត្តមហាមន្រ្តី កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងវត្តមហាមន្រ្តី តាមបណ្តោយផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យ១មានឈ្មោះ ចាន់ លេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅនិងមុខរបរមិនពិតប្រាដក និងទី២មានឈ្មោះ សែម ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅនិងមុខរបរមិនពិតប្រាដក ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបាននគរបាលប៉ុស្តិ៍អូឡាំពិកបញ្ជូនទៅឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕
...
ដោយ៖ ស រស្មី