សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមទាំងវត្ថុតាង ក្រោយពីធ្វើសកម្មភាព ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ការឃាត់ខ្លួនជនសង្ស័យខាងលេីធ្វេីឡេីងនៅវេលាម៉ោង៤រសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្ទះសំណាក់អង្គរជុំ បន្ទប់លេខ១០ ភូមិត្រពាំងថ្លឹង៣សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ន វុធីអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ឯក សាយ ចំរើន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ បានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ដែលទី១/ឈ្មោះ យាក់កូប មូសាលឹម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
ទី២/ឈ្មោះ ចក់ ង៉ែត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
ចាប់យក ពីឈ្មោះយាក់កូប មូសាលឹម ក្រាមពណ៍ស ថ្លា ចំនួន០១កញ្ចប់ថង់តូច
២/កែវសម្រាប់ជក់គ្រឿងញៀន ចំនួន០២
៣/ឧបករណ៍សម្រាបជក់គ្រឿងញៀន ចំនួន០១
៤/ម៉ូតូ០១គ្រឿង ម៉ាក HONDA BEAT ពណ៍ខៀវ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្តាល 1AE-8636 ។
៥/ទូរស័ព្ទ០១គ្រឿង ម៉ាក IPHONE 7 PLus ពណ៌ខ្មៅ ពី
ចំណែកជនសង្ស័យឈ្មោះ ចក់ ង៉ែត ភេទប្រុស
១/ក្រាមពណ៍ស ថ្លា ចំនួន០១កញ្ចប់ថង់តូច
២/កែវសម្រាប់ជក់គ្រឿងញៀន ចំនួន០៣
៣/ទូរស័ព្ទ០១គ្រឿង ម៉ាក Nokia។

...

បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចបញ្ជូនទៅផ្នែកគ្រឿងញៀននៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print