សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា៖ រដ្ឋាភិបាលសម័យ ២៣ តុលា តែងតាំងអ្នកទទួលខុសត្រូវកិច្ចការព្រំដែន ប៉ុន្តែអត់ចេះមើលព្រំដែន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគូសបញ្ជាក់ថា រដ្ឋាភិបាល២៣ តុលា ដឹកនាំដោយ លោក សម រង្ស៊ី បានតែងតាំងអ្នកទទួលខុសត្រូវលើកិច្ចការព្រំដែន ប៉ុន្តែបុគ្គលទាំងនោះបែរជា «អត់ចេះមើលព្រំដែន» និងពឹងផ្អែកលើការយល់ឃើញឬផែនទីមិនច្បាស់លាស់ ដែលនាំឱ្យមានការខាតបង់ផលប្រយោជន៍ជាតិ។

 

ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀងជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ស្ថិតក្នុងបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

 

សម្តេចធិបតី បានលើកឡើងយ៉ាងដូច្នេះថា៖ «រដ្ឋាភិបាល ២៣ តុលា តែងតាំងអ្នកទទួលខុសត្រូវកិច្ចការព្រំដែន តែអត់ចេះមើលព្រំដែន»។ សម្តេចបានពន្យល់បន្ថែមថា ការងារការពារ និងបោះបង្គោលព្រំដែនគឺជាកិច្ចការបច្ចេកទេសដ៏រសើបនិងស៊ីជម្រៅ ដែលទាមទារនូវអ្នកជំនាញពិតប្រាកដ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឯកសារយោងផ្លូវច្បាប់អន្តរជាតិច្បាស់លាស់ មិនមែនធ្វើឡើងតាមការនឹកឃើញ ឬខ្វះការយល់ដឹងនោះឡើយ។

...

 

សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលបច្ចុប្បន្ន ក្នុងការការពារបូរណភាពទឹកដី ដោយបានប្រើប្រាស់ទាំងផែនទីដែលអន្តរជាតិទទួលស្គាល់ ព្រមទាំងបច្ចេកវិទ្យាទំនើបៗ និងការចរចាដោយផ្អែកលើស្មារតីអធិបតេយ្យជាតិ ដើម្បីធានាថាទឹកដីកម្ពុជាត្រូវបានថែរក្សាយ៉ាងគត់មត់សម្រាប់កូនចៅជំនាន់ក្រោយ ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print