សារព័ត៌មាន Reuters បានដកស្រង់ប្រភពពី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរាយការណ៍ថាទីក្រុងព្យុងយ៉ាងបានធ្វើតេស្តបាញ់ប្រព័ន្ធមីស៊ីលការពារដែនអាកាសថ្មីមួយ និងធ្វើសមយុទ្ធបាញ់មីស៊ីលគ្រូសកាលពីថ្ងៃពុធ។
តាម KCNA ការធ្វើតេស្តប្រព័ន្ធមីស៊ីលការពារដែនអាកាសបានបញ្ជាក់ពីលក្ខណៈបច្ចេកទេស និងប្រសិទ្ធភាពនៃគ្រឿងបរិក្ខារ ព្រមទាំងមុខងារចង្អុលប្រាប់ទិសជាច្រើនបំពាក់លើគ្រាប់មីស៊ីល ព្រមទាំងសមត្ថភាពនៃប្រព័ន្ធកំណត់អត្តសញ្ញា និងតាមដានគោលដៅ។ KCNA បានឱ្យដឹងទៀតថាអង្គភាពមីស៊ីលគ្រូសយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើងក៏បានដឹកនាំការធ្វើតេស្ត ក្នុងសមយុទ្ធមួយកាលពីថ្ងៃពុធផងដែរ។
កាលពីថ្ងៃពុធ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ចូលក្នុងសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន ដោយបាញ់ចេញពីតំបន់ Sondok។ នេះគឺជាការធ្វើតេស្តបាញ់មីស៊ីលជាលើកទី៤ក្នុងរយៈពេលមួយខែមកនេះ៕









