ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គទ្វេភាគី លើកិច្ចការងារអន្តោប្រវេសន៍រវាង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលរួមកិច្ចប្រជុំពេញអង្គទ្វេភាគី លើកិច្ចការងារអន្តោប្រវេសន៍ រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ វូ ជុងគៀន (Vu Trung Kien) មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

 

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំពិភាក្សាការងារឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើការពង្រឹងសាមគ្គីភាព មិត្តភាព ទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក។

 

តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិ និងសម្រេចបាននូវការយល់ឃើញរួមគ្នាដ៏សំខាន់ សំដៅពង្រឹង ពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យអន្តោប្រវេសន៍៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print