សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតដើម្បីប្រើប្រាស់សិទ្ធិសម្រេចអនាគតប្រទេសជាតិ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែលនឹងដំណើរការរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីប្រើប្រាស់សិទ្ធិសម្រេចអនាគតប្រទេសជាតិ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី “សំណេះសំណាលចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់” នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយតែងតែបោះឆ្នោតអោយគណបក្សប្រជាជនដើម្បីបន្តបម្រើប្រជាពលរដ្ឋជាពិសេសនៅក្នុងដំណាក់កាលដ៏លំបាក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print