ភ្នំពេញ÷ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានចុះឆ្មក់បង្ក្រាបហាងនិងKTV ចំនួនពីរទីតាំងក្បែរគ្នាដែលមានយីហោ គោដុត រិទ្ធ វិទូ និង ឃ្លាំង ខារ៉ាអូខេ សង្ស័យបង្កប់សេវាកម្មផ្លូវភេទ និងមាននារីមិនទាន់គ្រប់អាយុបំរើក្នុងទីតាំងហាងខាងលើ ព្រមទាំងធ្វើការឃាត់មនុស្សប្រុសស្រីជាច្រើននាក់។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១១:១០នាទីយប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុងចាក់សំរាមចាស់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពេលបញ្ចប់ប្រតិបត្តិការរួចកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនធ្វើនាំខ្លួនមនុស្សប្រុសស្រីទាំងអស់ទៅអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីធ្វើការសាកសួរ និងបន្តតាមនីតិវិធីច្បាប់ ៕
...
ដោយ៖ សុរិយា










