ម៉ូតូកង់បីឥណ្ឌាងោកមួយភាំងជ្រុលបុករថយន្តស៊េរីទំនើបគេពីក្រោយកំពុងឈប់ចាំភ្លើងស្តុប រងការខូចខាតយ៉ាងដំណំ 

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាសង្ស័យងោកមួយភាំងជ្រុលបុករថយន្តស៊េរីទំនើបគេពីក្រោយកំពុងឈប់ចាំភ្លើងស្តុប រងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺឈានចូលថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ នៅត្រង់ចំណុចស្តុប 24 ម៉ោងតាមបណ្ដោយផ្លូវសម្ដេចជា ស៊ីម កែងនឹងផ្លូវភ្នំពេញហា ណូយ ដែលស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ពីកន្លងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកAVATAពាក់ស្លាកលេខភ្នំពេញ2CI-9662 បើកបរតាមបណ្ដោយផ្លូវសម្ដេចជា ស៊ីម កែងនឹងផ្លូវភ្នំពេញហា ណូយ លុះមកដល់ស្តុប24 ម៉ោងអ្នកបើកបររថយន្តបានឈប់រងចាំភ្លើងស្តុបពេលនោះក៏មានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1LI-8061 បើកមកពីក្រោយហើយសង្ស័យអ្នកបើកបរងងុយដេកងោកមួយភាំងក៏ជ្រុលទៅបុកនិងរថយន្តស៊េរីទំនើបម៉ាកAVATAពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាបណ្ដោះអាសន្ន៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print