រថយន្ត Lexus Lx -470 បើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ ខណៈមេឃកំពុងធ្លាក់ភ្លៀង ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឲ្យមានកាភ្ញាក់ផ្អើលពលរដ្ឋនិងសមត្ថកិច្ចខណៈរថយន្ត Lexus Lx -470មួយគ្រឿងបើកទៅបុកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង ៤០ នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ២០២៦។នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ ២៥៣ ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

...

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុខណៈមេឃកំពង់ធ្លាក់ភ្លៀងគេឃើញមានរថយន្ត១គ្រឿងម៉ាក Lexus Lx -470 ពាក់ស្លាកលេខភ្នំពេញ2H-0646 បើកបរតាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតស្រាប់តែឃើញរថតន្តរេចង្កូតទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនរងរបួស។
ក្រោយកើតហេតុអ្នកបើកបររថយន្តបានចាកចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្ត នៅកន្លែងកើតហេតុហើយត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងស្ទូចយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print