ចុម!បើករថយន្តបុកម៉ូតូអូសរាប់រយម៉ែត្រថាអត់ដឹង ស្មានតែឡានបែកកង់ សំណាងល្អភាគីខាងម៉ូតូយុវជនពីរនាក់ខ្ទាតចេញរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់រងរបួសស្រាលខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកRAV4 L បើករថយន្តបុកម៉ូតូអូសរាប់រយម៉ែត្រ។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៨និង១០ នាទីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៦។ដែលស្ថិតនៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹហថានៅមុនពេលកើតហេតុគេឃើញមានយុវជន២នាក់ជិះម៉ូតូមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1MN-5716 បើកបរតាមបណ្តោយ១៩៨៦ ចំណុចមុខផ្សារស៊ុបប៊ើស្ទើរ ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុក៏មានរថយន្ត១គ្រឿងម៉ាកRAV4 L ពាក់ស្លាកលេខភ្នំពេញ2X-7856 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាបានបុកម៉ូតូពី

ក្រោយបណ្ដាលឲ្យម៉ូតូកៀបជាប់មួយរថយន្ត រួចរថយន្តព្យាយាមបើករត់អូសទាំងម៉ូតូរាប់រយម៉ែត្រ តាំងពីផ្លូវ ១៩៨៦ ចំណុចមុខផ្សារស៊ុបប៊ើស្ទើរ រហូតមកដល់បុរីមួយកន្លែងក្បែរស្តុបផ្សារដីហុយ ទើបខ្ទាតម៉ូតូចេញ ចំណែករថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាឃាត់បាន តែសំណាងល្អអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសស្រាល។

...

 

ក្រោយតើតហេតុម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីធ្វើការដោះស្រាយគ្នាជាមួយខាងភាគីម៉ូតូ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print