នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ១ នាក់ ក្នុងបទល្មើសជាក់សែ្តងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ÷ នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ ក្នុងបទល្មើសជាក់សែ្តងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងមូលដ្ឋាន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នគរបាលបានឲ្យដឹងថា នៅថៃ្ងទី០៥ខែវិច្ឆិកាឆាំ្ន២០២៦ វេលាម៉ោ ង១៤:៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿង ញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលអត់មានលេខផ្លូវ៣៣៦ ក្រុម២៨ភូមិ១០សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (មានសារធាតុញៀនក្នុងទឹកនោម)

វត្ថុតាងចាប់យករួមមាន:
-ក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣កញ្ចប់តូចដបកែច្នៃសំរាប់ប្រើប្រាស់០១ទុយោ០២ដែកកេះ០១ផង់ផ្លាកស្ទិចមួយចំនួ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print