បុរសម្នាក់ជិះម៉ូតូលឿនបុកគល់ស្ពានអាកាសចោមចៅស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូធូដេជ្រុលបុកគល់ស្ពានអាកាសចោមចៅបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០២និង៣០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់វ័យប្រហែល៤០ឆ្នាំ ជិះម៉ូតូធូដេ ពណ៌ក្រហម ធ្វេីដំណេីរតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលបុកគល់ស្ពានអាកាសចោមចៅបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ។

បន្ទាប់ពីកេីហេតុពលរដ្ឋខលសុំរថយន្តសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ដេីម្បីមកសង្គ្រោះតែតែ ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។

 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុស្រាវជ្រាវរកសាច់ញាតិមកទទួលសពយកទៅធ្វេីបុណ្យតាមប្រពៃណី៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print