ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ៖ ថ្ងៃនេះជាថ្ងៃទី៩ ខែវិច្ឆិកា គឺជាថ្ងៃដែលយើងទាំងអស់គ្នាអបអរសាទរនូវទិវាសំខាន់ៗចំនួន៣

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បានបង្ហោះលើផេកផ្លូវការថា ៖ ថ្ងៃនេះជាថ្ងៃទី៩ ខែវិច្ឆិកា គឺជាថ្ងៃដែលយើងទាំងអស់គ្នាអបអរសាទរនូវទិវាសំខាន់ៗចំនួន៣ គឺទី១ អបអរសាទរទិវាបុណ្យឯករាជ្យជាតិ ទី២ អបអរសាទរខួបអនុស្សាវរីយ៍ទិវាកំណើត កងយោធពល ខេមរភូមិន្ទ និងទី៣ ជាថ្ងៃប្រវត្តិសាស្ត្រក្នុងការចាប់ផ្តើមបើកវគ្គហ្វឹកហ្វឺនដំបូងនៃការអនុវត្ត កាតព្វកិច្ចយោធា។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បន្តថា ៖ ទិវាទាំង៣ ខាងលើសុទ្ធតែមានការពាក់ព័ន្ធជាមួយកងយោធពលខេមរភូមិន្ទ ដែលកន្លងមកកងយោធពលខេមរភូមិន្ទតែងបាននិងកំពុងអនុវត្តភារកិច្ចយ៉ាងសកម្មប្រកបដោយការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ក្នុងការការពារជាតិ ចូលរួមការអភិវឌ្ឍសង្គម ថែរក្សាសន្តិសុខ សន្តិភាព និងជួយសង្រ្គោះប្រជាជនគ្រប់រូបភាព។ ឆ្នាំ២០២៦ នេះ គឺជាថ្ងៃប្រវត្តិសាស្រ្តថ្មីមួយទៀត ដែលយើងចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធា សម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ ឆ្នាំ ដោយជ្រើសរើសតាមគោលការណ៍ស្ម័គ្រចិត្ត។ កាតព្វកិច្ចយោធាជាករណីចាំបាច់និងជាកិត្តិយសដ៏ឧត្តុងឧត្តមរបស់ប្រជាពលរដ្ឋនិងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិតនិងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។ ខ្ញុំសូមកោតសសើរដោយស្មោះចំពោះការចូលរួម ភាពអង់អាចក្លាហាន និងស្មារតីស្នេហាជាតិរបស់ក្មួយៗដែលស្ម័គ្រចិត្តសុំបំពេញកាតព្វកិច្ចយោធា និងលើកទឹកចិត្តចំពោះក្មួយៗដែលបានជាប់ជាយោធិនបំពេញកាតព្វកិច្ចយោធា ក្នុងរយៈពេល២៤ ខែនេះ សូមខិតខំតស៊ូ ប្រឹងប្រែងហ្វឹកហាត់ លុតដំ ជំនះរាល់ឧបសគ្គ និងការប្រឈមនានាដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ គ្រួសារយើង និងខ្លួនយើង៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print