លោក ហ៊ុន ម៉ានី ៖ បើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធា ជំនាន់ទី១ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ និងជាជំហានថ្មីមួយក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា

ចែករំលែក៖

ភ្នំពេញ ៖ ពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធា ជំនាន់ទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ និងជាជំហានថ្មីមួយក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា។ នេះជាការលើកឡើងពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុង ខេត្តកំពង់ស្ពឺរសៀលថ្ងៃច័ន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

 

លោកឧបនាយករដ្ឋមន្ត្រី ខ្ញុំសូមកោតសរសើរការប្តេជ្ញាចិត្ត និងឆន្ទៈមោះមុតរបស់យុវជនដែលស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា និងសូមអរគុណដល់ក្រុមគ្រួសារ ដែលបានគាំទ្រលើកទឹកចិត្តប្អូនៗ។ វគ្គហ្វឹកហ្វឺនទី១ ដែលមានយោធិនកាតព្វកិច្ច ៥,០០០នាក់ នឹងផ្តល់ការលត់ដំកាយសម្បទា ផ្នត់គំនិត អត្តចរិត និងបណ្តុះបណ្តាលចំណេះដឹង យុទ្ធវិធី និងជំនាញ ដើម្បីក្លាយជាកម្លាំងដែលពេញដោយសមត្ថភាព វិជ្ជាជីវៈ និងវិន័យខ្ពស់។

 

ឧបនាយករដ្ឋមន្ត្រី បន្តថា ៖ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ខ្ញុំសូមសម្តែងការគោរព និងដឹងគុណចំពោះវីរជនខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ និងតស៊ូក្នុងបុព្វហេតុការពារសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print