ភ្នំពេញ ៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានដឹកនាំសមាជិកគណៈកម្មាធិការនាយកក្លិប ចំនួន៧រូប ជួបពិភាក្សាជាមួយប្រតិភូសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ដឹកនាំដោយលោក Zhong Yan ប្រធានការិយាល័យអនុវត្តគម្រោង នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ សមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសារព័ត៌មានទាំងពីរ។
ជំនួបនេះធ្វើឡើងនៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសប្រតិភូចិនបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង ដោយមានការចូលរួមពីលោក Li Zhuoqi មន្ត្រីការិយាល័យអនុវត្តគម្រោង នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ សមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន និងលោកស្រី Shen Yan អ្នកសារព័ត៌មានភាសាខ្មែរ នៃមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ខេត្តយូណាន ៕
ប្រភព ៖ ប្រធានក្លិបអ្នកកាសែតកម្ពុជា













