Yamal និង Oyarzabal អវត្តមានក្នុងការប្រកួត Nations League របស់អេស្ប៉ាញ ទល់នឹងសាធារណរដ្ឋឆែក

ចែករំលែក៖

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ Lamine Yamal និង Mikel Oyarzabal នឹងមិនអាចចូលរួមការប្រកួត UEFA Nations League ទល់នឹងសាធារណរដ្ឋឆែក នៅថ្ងៃព្រហស្បតិ៍នេះបានទេ។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) កាលពីថ្ងៃចន្ទ។

 

កីឡាករ Lamine Yamal វ័យ ១៩ ឆ្នាំ បានមានអារម្មណ៍ឈឺចាប់នៅជង្គង់ស្តាំ បន្ទាប់ពី Barcelona ទទួលជ័យជម្នះលើ Atletico Madrid។ ដូច្នេះ រូបគេនឹងស្នាក់នៅទីក្រុងបាសេឡូណា ដើម្បីបន្តការស្តារសុខភាព។

 

ចំណែក Mikel Oyarzabal កំពុងសម្រាកព្យាបាលជំងឺផ្តាសាយនៅទីក្រុង San Sebastian។

 

ទោះជាយ៉ាងណា កីឡាករទាំងពីរត្រូវបានរំពឹងថា នឹងអាចត្រឡប់មកជួយក្រុមវិញ សម្រាប់ការប្រកួតទល់នឹងអង់គ្លេស នៅថ្ងៃអាទិត្យ។

 

ជាមួយគ្នានេះ ខ្សែបម្រើស្លាប Jorge de Frutos ត្រូវបានកោះហៅចូលក្រុម ដើម្បីជំនួសកីឡាករ Ander Barrenetxea ដែលមានរបួស។

...

 

បច្ចុប្បន្ន អេស្ប៉ាញកំពុងឈរកំពូលតារាងពូលក្នុងពានរង្វាន់ Nations League ដោយមាន ១២ ពិន្ទុ ខណៈនៅសល់ការប្រកួតចំនួនពីរលើកទៀតក្នុងវគ្គនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print