សម្តេចធិបតី បញ្ជាក់ពីមូលហេតុនៃការជ្រើសរើសយកថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការជ្រើសរើសយកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៦នេះ ជាថ្ងៃបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦នេះ ដោយសារថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្រ្ដរបស់កម្ពុជា ជាថ្ងៃខួបឯករាជ្យជាតិ និងក៏ជាថ្ងៃខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធាជំនាន់ទី១ ឆ្នាំ២០២៦នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ៥ពាន់នាក់ដែលចូលនៅឆ្នាំទីមួយនេះនឹងខិតខំតស៊ូរហូតទៅដល់បញ្ចប់កាតព្វកិច្ចរបស់ខ្លួនរយៈពេល២៤ខែដែលជាគំរូដល់យោធិនជំនាន់ក្រោយៗទៀត។ ក្នុងនោះតំណាងយោធិនកាតព្វកិច្ច ប្ដេជ្ញាស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពារទឹកដី និងសន្តិភាព ។

តំណាងយោធិនកាតព្វកិច្ចយោធា បានបង្ហាញការប្ដេជ្ញាចិត្តស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ខិតខំហ្វឹកហាត់ និងប្ដេជ្ញាការពារបូរណភាពទឹកដី និងសន្តិភាព។ ការប្ដេជ្ញានេះ ធ្វើឡើងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជាប្រវត្តិសាស្ត្រយោធិនកាតព្វកិច្ចវគ្គទី១ ឆ្នាំ២០២៦ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print