សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ យុវជនដែលមិនទាន់ជាប់ឈ្មោះចូលរួមកាតព្វកិច្ចយោធាត្រូវបន្តនាំគ្នាដាក់ពាក្យនៅឆ្នាំក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ឆ្នាំនេះយើងយក១ម៉ឺននាក់ ឆ្នាំក្រោយយើងនឹងបន្ត ដោយអនុវត្តជាប្រចាំឆ្នាំ ដូច្នេះអ្នកដែលបានជាប់នូវឆ្នាំនេះ គឺអនុវត្តចាប់ពីឆ្នាំ២០២៦ រយៈពេល ២៤ខែ។ អ្នកដែលមិនទាន់មានឈ្មោះ គឺនៅបន្តទៀត នឹងរើសជាបន្តបន្ទាប់ ដូច្នេះកុំទាន់សួរថាម៉េចក៏មិនទាន់ឃើញឈ្មោះខ្ញុំ គឺគង់តែឃើញ គង់តែចូលទេ។ ចំណែកវគ្គទី២នឹងចេញឈ្មោះនៅខ្ទង់ថ្ងៃទី២៥ ខែវិច្ឆិកានេះ ៥ពាន់នាក់ទៀតនឹងចេញបញ្ជីឈ្មោះ នឹងត្រូវចាប់ផ្ដើមចូលវគ្គទី២ ចំនួន ៥ពាន់នាក់ទៀតនៅចុងខែកុម្ភៈ ឬដើមខែមីនាឆ្នាំ២០២៧។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធាជំនាន់ទី១ ឆ្នាំ២០២៦នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់យុវជនដែលស្ម័គ្រដាក់ពាក្យចូលរួមកាតព្វកិច្ចយោធា ហើយមិនទាន់ជាប់ សូមបន្តនាំគ្នាដាក់នៅឆ្នាំក្រោយបន្ថែមទៀត ខណៈក្រសួងការពារជាតិនឹងធ្វើការបញ្ជាក់លម្អិតបន្ថែមលើការងារដាក់ពាក្យនេះ។

 

ទៅថ្ងៃអនាគតការជ្រើសរើសយោធិនអាជីពថ្មី មួយភាគធំត្រូវជ្រើសរើសចេញពីយោធិនដែលធ្លាប់បំពេញកាតព្វកិច្ចយោធា លើកលែងតែជំនាញពិសេសមួយចំនួនតែប៉ុណ្ណោះ។

យោធិនជាប់កាតព្វកិច្ចយោធា នឹងទទួលបានការហ្វឹកហាត់ប្រើប្រាស់ដ្រូន ជំនាញប្រយុទ្ធ ប្រើរថក្រោះ កាំភ្លើងធំ ការការពារដែនអាកាស ដែលជំនាញនេះពលរដ្ឋស៊ីវិលមិនអាចរៀនបានឡើយ ប៉ុន្តែក្រោយចប់កាតព្វកិច្ច ជំនាញទាំងនេះ នឹងជួយដល់ជីវភាពរស់នៅរបស់ពលរដ្ឋស៊ីវិល។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ នាថ្ងៃទី៩ ខែវិច្ឆិកា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print