ខេត្តកណ្តាល ៖ អធិការនគរបាលស្រុកពារាំង បានបង្ហោះយ៉ាងខ្លីថា ៖ «កូនលាប៉ាគ្មានថ្ងៃវិលវិញ» ។ ទោះជាខ្លឹមសារខ្លី យើងអាចវាយតម្លៃបានថា លើលោកនេះគ្មានស្នេហាណាធំជាង ស្នេហារវាងឪពុកម្តាយមកលើកូនទេ 🙏!
សូមបញ្ជាក់ថា ៖ ក្រោយគ្រោះចរាចរណ៍បានជាង៣ម៉ោង លោកស៊ុំ សីហា អធិការនគរបាលស្រុកពារាំង ខេត្តព្រៃវែង ត្បិតសំណេរខ្លីលើផេកផ្ទាល់ខ្លួន តែការឈឺចាប់មិនអាចបរិយាយបាន! ខណ:កូនស្រីសំណព្វពេញស្រលាញ់ត្រូវបានលាចាកត្រឹមមួយប៉ប្រិចភ្នែក ក្នុងនាមជាឱពុក អធិការស្រុកពារាំង លោកស៊ុំ សីហា បានបង្ហាញការឈឺចាប់តាមបណ្តាញសង្គម ដោយរៀបរាប់ខ្លីនៅមុននេះបន្តិចថា «កូនលាប៉ាគ្មានថ្ងៃវិលវិញ» ។ ដោយឡែកក្មួយស្រីម្នាក់ទៀតបានសំណេរផងដែរថា ៖ ព្រះអើយសោកស្តាយនិងសង្វេគពន់ពេកណាស់ ក្មួយស្រី«ឈីងឈីង»ទាំងស្រស់ស្អាតនិងជាសិស្សពូកែរៀនបានចំណាត់ថ្នាក់លេខ១ ទៀត! ក្មួយស្រីអើយ ដឹងទេថាពេលនេះឪពុក ម្តាយ សាច់ញាតិក្មួយស្រីសោកស្តាយ ខ្ទេចខ្ទីបេះដូងអស់ហើយក្មួយ។
សូមជម្រាបជូនថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តធ្លាក់ចូលស្រះទឹក កើតហេតុនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៧ និង១០នាទី នៅចំណុចផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ (២៨-២៩) ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បង្កឡើងដោយរថយន្ត ម៉ាក MITSUBISHI ប្រភេទដឹកអ្នកដំណើរ(២៥កៅអី) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-5603 បើកបរដោយឈ្មោះ ម៉ែន ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
ក្នុងរបាយសមត្ថកិច្ចបញ្ជាក់ថា ៖ អ្នករួមដំណើរ ចំនួន២៦នាក់ ប្រុស១២នាក់ ស្រី១៤នាក់ (ជាសិស្សសាលា)។
ករណីនេះបណ្តាលឱ្យស្លាប់ចំនួន០៥នាក់ ភេទស្រី, របួសធ្ងន់ ចំនួន០៣នាក់ ស្រី០១នាក់ និងរបួសស្រាលចំនួន១៨នាក់ ស្រី០៨នាក់។
ចំពោះរថយន្តដឹកសិស្សខាងលើជារថយន្តឯកជន ដែលអាណាព្យាបាលសិស្សជួលដឹកសិស្សសាលាប៊ែលធីពីស្រុកពារាំង ខេត្តព្រៃវែង មករៀននៅសាលាប៊ែលធី សាខាព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។
ចំណែកអ្នកបើកបររថយន្តខាងលើ សមត្ថកិច្ចបានឃាត់ខ្លួន កំពុងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី។
តាមការសន្និដ្ឋានជាបឋមពីសមត្ថកិច្ចជំនាញ៖ បណ្តាលមកពី អ្នកបើកបររថយន្ដបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ស្របពេលដែលមានម៉ូតូបើកឆ្លងកាត់ផ្លូវ ហើយរថយន្តបើកគេចទៅស្ដាំជ្រុលចង្កូតធ្លាក់ចូលស្រះទឹក។
សមត្ថកិច្ចបញ្ជាក់ក្នុងរបាយការណ៍ថា ក្នុងឡានរួមដំណើរ ចំនួន២៦នាក់ (ជាសិស្សសាលា) ក្នុងនោះមានឈ្មោះ ៖
1 -ឈ្មោះ សីហា សួស្តី ភេទស្រី អាយុ១៤ឆ្នាំ(ស្លាប់)
2-ឈ្មោះ ថៃគឹម សុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ
3-ឈ្មោះ ស្រៀង សុវត្តី ភេទស្រី អាយុ១៤ឆ្នាំ(ស្លាប់)
4-ឈ្មោះ មួន ស្រីពេជ្រ ភេទស្រី អាយុ១៦
5-ឈ្មោះ ស្រ៊ឹម មីស៊ាំង ភេទស្រី អាយុ១៣ ឆ្នាំ
6-ឈ្មោះ នុត ចាន់សុខវិវត្ត ភេទប្រុស អាយុ៩
7-ឈ្មោះ រ័ត្ន ប៉ូលីន ភេទប្រុស អាយុ០៩ឆ្នាំ
8-ឈ្មោះ ឡេង យូលី ភេទស្រី អាយុ១២ឆ្នាំ(ស្លាប់)
9-ឈ្មោះ អ៉ឹង តាយហ៊ី ភេទប្រុស អាយុ១៥ឆ្នាំ
10-ឈ្មោះ ឆន គីមហ័ង ភេទស្រី អាយុ១៤ឆ្នាំ
11-ឈ្មោះ លី នីតា ភេទស្រី អាយុ១១ឆ្នាំ
12-ឈ្មោះ ម៉ៅ ឡុងនី ភេទស្រី អាយុ១២ឆ្នាំ
13-ឈ្មោះ អ៉ឹង រក្សា ភេទស្រី អត់បញ្ជាក់ អាយុ
14-ឈ្មោះ ហ័ង ពេជ្ររក្សា ភេទស្រី អាយុ ០៩ឆ្នាំ
15-ឈ្មោះ ម៉ា សុខណេង ភេទប្រុស អាយុ ០៩ឆ្នាំ
16-ឈ្មោះ អ៉ឹង អ៉ីម៉ី ភេទស្រី អាយុ១២ ឆ្នាំ
17-ឈ្មោះ អ៉ឹង តាយប៊ូ ភេទប្រុស អាយុ១៤ ឆ្នាំ
18-ឈ្មោះ លីម ហ្គេកឆេង ភេទស្រី អាយុ០៩ឆ្នាំ
19-ឈ្មោះ ឆន គីមហ័ង ភេទស្រី អាយុ១២ឆ្នាំ
20-ឈ្មោះ ទៀង ចាន់ដែន ភេទប្រុស អាយុ១០ឆ្នាំ
21-ឈ្មោះ ឃាង សុឃុនភេទប្រុស អាយុ១៣ឆ្នាំ
22-ឈ្មោះ គីម លីឈួងភេទប្រុស អាយុ១០ឆ្នាំ
23-ឈ្មោះ លី ឆ័ង ភេទស្រី អាយុ១៣ឆ្នាំ (ស្លាប់)
24-ឈ្មោះ ឃាង ឈីងឈីង ភេទស្រី អត់បញ្ជាក់អាយុ (ស្លាប់)
25-ឈ្មោះ ទៀង យូលីន ភេទប្រុស
26-ឈ្មោះ ទៀង ថុងសេង ភេទប្រុស៕
ដោយ ៖ សិលា










