អតីតខ្សែប្រយុទ្ធ Real Madrid លោក Raúl ទទួលតំណែងជាគ្រូបង្វឹកក្រុមធំជាលើកដំបូងនៅ Real Oviedo

ចែករំលែក៖

ក្លឹប Real Oviedo បានតែងតាំងអតីតខ្សែប្រយុទ្ធក្រុម Real Madrid និងជម្រើសជាតិអេស្ប៉ាញ លោក Raúl González ជាគ្រូបង្វឹកថ្មីកាលពីថ្ងៃចន្ទ។ នេះជាការទទួលតំណែងដឹកនាំក្រុមឈុតធំជាលើកដំបូងក្នុងអាជីពគ្រូបង្វឹករបស់លោក។

 

បទពិសោធន៍បង្វឹកកន្លងមករបស់លោក Raúl ភាគច្រើនគឺនៅក្រុមបម្រុង Real Madrid Castilla និងក្រុម Real Madrid។ អតីតខ្សែប្រយុទ្ធវ័យ ៤៩ ឆ្នាំរូបនេះ ធ្លាប់ដឹកនាំក្រុម Real Madrid Castilla ឡើងទៅកាន់វគ្គ Playoffs ដើម្បីប្រកួតដណ្តើមសិទ្ធិឡើងទៅលីគលំដាប់ទី៣ របស់អេស្ប៉ាញចំនួនពីរលើក។

 

លោកបានចាកចេញពីតំណែងនៅ Real Madrid Castilla កាលពីខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបំពេញការងារអស់រយៈពេល ៦ ឆ្នាំ។

 

ការតែងតាំងលោក Raúl កើតឡើងបន្ទាប់ពី Real Oviedo បានបណ្តេញគ្រូបង្វឹកចាស់លោក Julián Calero កាលពីថ្ងៃចន្ទ ក្រោយដឹកនាំក្រុមឆ្លងកាត់ការប្រកួតលីគចំនួន ១៣ លើក។

...

 

បច្ចុប្បន្ន Real Oviedo កំពុងឈរនៅចំណាត់ថ្នាក់លេខ៩ ក្នុងតារាងលីគលំដាប់ទី២ របស់អេស្ប៉ាញ។ ការប្រកួតដំបូងរបស់លោក Raúl ក្នុងនាមជាគ្រូបង្វឹកថ្មី នឹងត្រូវជួបជាមួយក្រុម Girona នៅថ្ងៃសៅរ៍ខាងមុខ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print