សមត្ថកិច្ចស្រុកបាទី ឃាត់ខ្លួនជនសង្ស័យ២ នាក់ ករណីទទួលផលចោរកម្ម

ចែករំលែក៖

ខេត្តតាកែវ៖ ដោយទទួលបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សម្របសម្រួលនីតិវិធីពីលោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី ឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីទទួលផលចោរកម្ម។

នគរបាលបានឲ្យដឹងថានៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ធឿន រាជ ហៅចយ ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ ប៉ែន រតនា ភេទប្រុស អាយុ៣៧ ឆ្នាំ ពាក់ព័ន្ធក្នុងករណីទទួលផលចោរកម្ម កើតឡើងក្នុង ភូមិព្រៃស្លែង ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ និងដកហូតវត្ថុតាង ប៉ុស្តផ្សារដែកចំនួន០១គ្រឿង និងម៉ូទ័រកាត់ដែក ចំនួន០១ គ្រឿង យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

សូមបញ្ជាក់ថា កម្លាំងជំនាញបានប្រគល់វត្ថុតាងប៉ុសផ្សារដែកចំនួន០១គ្រឿង និងម៉ូទ័រកាត់ដែក ចំនួន ០១គ្រឿង ឱ្យទៅជនរងគ្រោះយកទៅប្រើប្រាស់វិញ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print